-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

មេក្លោងជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀនជិត១គីឡូ និងវត្ថុតាងជាច្រើន ត្រូវកម្លាំងនគរបាលបង្ក្រាបនៅខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

លោក អេង ហឿន អធិការនគរបាលក្រុងក្រចេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះថា ជនសង្ស័យឈ្មោះ ឈាវ សុនា ជាមុខសញ្ញាចាស់ដែលកម្លាំងនគរបាលក្រុងតាមចាប់។ លុះដល់ថ្ងៃម្សិលមិញ កម្លាំងរបស់លោកបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួន ព្រមទាំងបក្ខពួកសរុប៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ ឈាវ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ ហ៊ួន ប៊ុនធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
*ទី៣៖ ឈ្មោះ ម៉ាន វ៉ា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ (ធំ០៩កញ្ចប់, តូច០២កញ្ចប់) ជិត១គីឡូក្រាម, ថ្នាំគ្រាប់ (សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់ (ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់), ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ទុយោសម្រាប់ចូករំលែកគ្រឿងញន ចំនួន០២, ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes