-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

លោក ព្រុំ សុខា ជួបសំណេះសំណាលជាមួយជនបង្គោលក្រុមការងារចំណាកស្រុកនៃភូមិទាំង១០៨ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views



(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយ ជនបង្គោលក្រុមការងារចំណាកស្រុកតាមភូមិនីមួយៗ ដែលតំណាងឲ្យបងប្អូនកម្មករ ពលករចំណាកស្រុក នៃភូមិទាំងអស់១០៨ ក្នុងស្រុកបាភ្នំ។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោក អ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលជាអនុប្រធាន ជាសមាជិកក្រុមការងារស្រុក ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក មេឃុំ មេភូមិទាំងអស់ សរុបចំនួនប្រមាណជាង៣០០នាក់។

ផ្អែកតាមរបាយការណ៍របស់លោក ទេព ភារុន អភិបាលស្រុកបាភ្នំ មកដល់បច្ចុប្បន្ន ក្នុងស្រុកបាភ្នំទាំងមូលមានកម្មករ ពលករចំណាកស្រុក ចំនួន២៥,៣១៣នាក់ ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស អង្គភាពអាជីវកម្ម ការដ្ឋានសំណង់ឯកជន និងសេវាផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ទីប្រជុំជននានាក្នុងប្រទេស ក្នុងនោះ ២៩៥នាក់ជាកម្មករ ពលករចំណាកស្រុកក្រៅប្រទេស។

ខ្លឹមសារមតិសំណេះសំណាលរបស់ លោករដ្ឋមន្ត្រី ព្រុំ សុខា នាពេលនោះផ្តោតជាសំខាន់លើ ការកសាងបណ្តាញទំនាក់ទំនងផ្សាភ្ជាប់ជាប្រចាំរវាង ក្រុមការងារជាមួយកម្មករ ពលករចំណាកស្រុក សំដៅលើកកម្ពស់ស្មារតីសាមគ្គីភាពបំពេញការងារ ពុះពារការលំបាកជាបញ្ហាប្រឈមនានា រួមគ្នាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍរបស់មាតុភូមិ។

នៅចុងបញ្ចប់មានការរៀបចំហូបបាយសាមគ្គីមួយ ដើម្បីអបអរសាទរពិធីបុណ្យជាតិអុំទូក អកអំបុក សំពះព្រះខែផងដែរ៕


ទិដ្ឋភាពប្រជាពលរដ្ឋដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំង នាល្ងាចថ្ងៃទី30 នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០-

ទិដ្ឋភាពប្រជាពលរដ្ឋដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការចក្ខុវិស័យកម្ពុជា ផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ

ចំនួនអ្នកទស្សនា: Views

 


AKP សៀមរាប ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០–ឯកឧត្តម វេង ហៀង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈ កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួន ចែកជូនបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋ និងចំការដំណាំកសិកម្ម ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣០០គ្រួសារ មកពី៤ឃុំ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

រូបថត៖ ឃុត សៅ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមកាងារបច្ចេកទេស ចុះធ្វើការជួសជុលបន្ទាន់ផ្លូវ និងស្ពាន ដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃដដែលនោះដែរ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្នុងគម្រោងជួសជុលបន្ទាន់ មានប្រវែង ១៣ ៧០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំពពេល ឃុំជាងទង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្ដើមស្រកជាបណ្តើរៗហើយ បានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តយុទ្ធសាស្រ្ដពីរសំខាន់ៗ គឺ៖

ទី១៖ ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចរណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ។

ទី២៖ ត្រូវធ្វើការសិក្សាលម្អិត ដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព។

សូមជម្រាបថា ការចុះពិនិត្យសិក្សា និងធ្វើការជួសជុលផ្លូវជនបទ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងខាងលើនេះ គឺជាការឆ្លើយតបភ្លាមៗ តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឱ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងជួសជុលឡើងវិញជាបន្ទាន់ នូវផ្លូវជនបទដែលរងខូចខាតដោយសារទឹកជំនន់ ដើម្បីសម្រួលចររាចរណ៍ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕


លោក ណុប រ័ត្ននិមល តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាំអំណោយសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកកណ្ដាលស្ទឹង

ចំនួនអ្នកទស្សនា: Views



(កណ្ដាល)៖ លោក ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យ សម្ដេចតេជោ ហ៊ុន សែន តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលបានរងផលប៉ៈពាល់ ដោយសារទឹកជំនន់កន្លងមក នៅក្នុងឃុំរកា និងឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន៣០០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ១ប៉ាវ ត្រីខ១យួរ មី១កេស និងថវិកា៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិកា ជូនសាលាស្រុក និងសមត្ថកិច្ច។

លោក ណុប រ័ត្ននិមល បានថ្លែងថា ជាក់ស្ដែងនៅក្នុងអំឡុងពេលមានទឹកជំនន់កន្លងមកថ្មីៗ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថា្នក់ ចុះជួយអន្តរាគមន៍សង្រ្គោះជំលៀស ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្រ្គោះ ទៅកាន់គោលដៅរងគ្រោះទឹកជំនន់ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយអាជ្ញាធរមិនបានដឹងនោះទេ។

លោកបន្ដថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនកម្លាំងសមាជិកតាមសាខាកាកបាទក្រហម និងអំណោយសង្រ្គោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់បានទាន់ពេលវេលា ក្នុងនោះដែរលោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រុមការងារ និងកងទ័ពចុះគ្រប់ទីកន្លែង ដើម្បីជួយសង្គ្រោះមនុស្សស្រី្តមានផ្ទៃពោះសម្ភារកូនចៅប្រជាពលរដ្ឋជាបន្ទាន់ នៅតំបន់ប្រឈមគ្រោះថ្នាក់ទឹកហូរខ្លាំង ដោយមិនគិតពីពេលវេលាយប់ថ្ងៃសោះឡើយ ធ្វើយ៉ាងណាជំលៀសប្រជាពលរដ្ឋ ឲ្យផុតពីមុខទឹកជំនន់ និងមានសុវត្ថិភាព។

ជាពិសេសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចាត់មន្រ្តីនាំយកអំណោយចុះចែកប្រជាពលរដ្ឋផងដែរ។ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ១៩ បានល្អមិនឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយជំងឺកូវីដ១៩ ជាមោទនៈភាពរបស់ប្រទេសយើង បើប្រៀបធៀបជាមួយប្រទេសដ៍ទៃ មានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩នេះច្រើនណាស់។

ចំណែកអតីតមេបក្សប្រឆាំង និងជនអគតិមួយចំនួន បានតែនិយាយអួតអាងស្រែកពីបរទេសថា ខ្លួនស្នេហាជាតិស្រលាញ់ប្រជាពលរដ្ឋ ប៉ុន្តែនៅពេលប្រជាពលរដ្ឋកំពុងរងគ្រោះ ដោយជំងឺកូវីដ១៩និងទឹកជំនន់ក្នុង១៩ខេត្តរាជធានី មិនដែលឃើញមេអួតអាងនោះ ចេញលិខិតថ្លែងនូវការសោកស្ដាយមរណៈទុក្ខ ឬជួយជាស្បៀងអារហារដល់ប្រជាពលរដ្ឋ ដែលរងគ្រោះបានម្ដងណានោះឡើយ បានតែសន្យាខ្យល់ មិនដែលបានធ្វើអ្វីមួយជាធំដំជូនជាតិ និងប្រជាជនកម្ពុជាម្ដងណាឡើយមានតែញុះញង់បរទេសឲ្យផ្ដាច់ជំនួយពីកម្ពុជាទៅវិញ។

លោកបានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ក្លាហានឈ្លាសវៃ ការពារប្រជាពលរដ្ឋដឹកនាំប្រទេស បានល្អដឹងសុខទុក្ខប្រជាពលរដ្ឋ មានការអភិវឌ្ឍគ្រប់វិស័យកសាងប្រទេសជាតិ ពីបាតដៃទទេ សម្ដេច និងវីវៈបុរសជាច្រើន បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនជាតិ និងប្រជាជន។

លោកបានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារថែរក្សាសន្តិភាព បន្តនូវការជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តការគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់អណត្តិជាបន្តបន្ទាប់៕


លោក គឹម សន្តិភាព តំណាងលោក ហ៊ុន ម៉ាណែត ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្ដាល តំណាងលោក ហ៊ុន ម៉ាណែត សមាជិកគណអចិន្ត្រៃយ នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីជួយដោះស្រាយការទុក្ខលំបាកមួយចំនួនរបស់ប្រជាពលរដ្ឋ។

ពិធីនេះប្រារព្ធនេះ បានធ្វើនៅទីរួមខេត្តពោធិ៍សាត់ និងមានការចូលរួមពី លោក ម៉ៅ ធនិន អភិបាកខេត្តពោធិ៍សាត់ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ក់រ៉ា និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ផងដែរ៕

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes