-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលរងក្រុងស្វាយរៀងម្នាក់ កើតជំងឺកូវីដ១៩ និងបានប៉ះពាល់មនុស្សជាង១០០នាក់ផ្សេងទៀត, អាជ្ញាធរអំពាវនាវឲ្យអ្នកប៉ះពាល់ផ្ទាល់យកសំណាក និងប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 


(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន  ទទួលបានរដ្ឋបាលខេត្ដស្វាយរៀង បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក បុរសរូបនេះបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន១០៥នាក់ ស្រី២៩នាក់ ក្នុងនោះ។អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់
វិធានការបន្ត៕



ភូមិក្រាំងលាវ ស្រុកសំរោង ខេត្តតាកែវ ដែលពាក់ព័ន្ធជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ត្រូវបានបើកដំណើរការឡើងវិញ ក្រោយអ្នកពាក់ព័ន្ធជាង៤០០នាក់ ធ្វើតេស្ត ៤លើក អវិជ្ជមានកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 (តាកែវ)៖ នៅទីបំផុតភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលអាជ្ញាធបានបិទមួយរយៈបន្ទាប់ពីបុគ្គល កក្កដា សោភ័ណ្ឌ បានទៅចូលរួមមង្គលការនៅទីនោះ ត្រូវបានអាជ្ញាធស្រុកសំរោង ចុះទៅបើកឡើងវិញហើយ ក្រោយមនុស្សជាង៤០០នាក់ ធ្វើតេស្ត ៤លើកទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា ការបើកដំណើរការភូមិក្រាំងឡើងវិញនេះ បន្ទាប់ពីមន្រ្តីសុខាភិបាលបានយកសំណាកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត ៤លើក ទៅលើមនុស្សជាង ៤០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ នឹងដោយប្រយោលជាមួយនឹងបុគ្គលកើតជំងឺកូវីដ១៩ ឈ្មោះ កក្កដា សោភ័ណ្ឌ កាលពីថ្ងៃទី១២ ខែមីនា ក្នុងកម្មវិធីមង្គលការនៅភូមិក្រាំងលាវ មកដល់ពេលនេះលទ្ធផលយកសំណាក ទៅលើពួកគាត់ គឺអវិជ្ជមានទាំងអស់។

លោក កេត ម៉ៅ បានថ្លែងថា ដោយមានការណែនាំពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្រុមការងារស្រុកសំរោង បានចុះមកធ្វើពិធីបើកដំណើរការនេះហើយ ដោយឱ្យប្រជាពលរដ្ឋចេញចូលដើរហើរ បានដោយសេរី ប៉ុន្តែសុំតម្រូវឱ្យពួកគាត់អនុវត្តតាមវិធានការណ៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

សូមបញ្ជាក់ថា ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ត្រូវបានអាជ្ញាធបិទមួយរយៈបន្ទាប់ពីមានព្រឹត្តិការណ៏ថ្ងៃទី១២ ខែមីនា ដែលបុគ្គល កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ១៩ បានទៅចូលរួមនៅក្នុងពិធីមង្គលការមិត្តរបស់ខ្លួននៅទីនោះ៕


រដ្ឋបាលខេត្តឧត្តរមានជ័យ ណែនាំឲ្យពង្រឹងការគ្រប់គ្រងនិងបែងចែកអ្នកជំងឺ នៅតាមសេវាសុខាភិបាលរដ្ឋនិងឯកជន ដើម្បីការពារការរាលដាលជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views

 


(ឧត្តរមានជ័យ)៖ យោងតាមស្ថានភាពចំបាច់ចំពោះមុខនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានក្នុងសហគមន៍ដ៍គួរឱ្យព្រួយបារម្ភ និងក្នុងគោលដៅ ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍ និងពង្រឹងការអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការគ្រប់គ្រង និងបែងចែកអ្នកជំងឺមុននឹងចូលពិនិត្យ ព្យាបាល សម្រាកព្យាបាលតាមមូលដ្ឋានសេវាសុខាភិបាលរដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

យោងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៍មាន ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា មន្ទីរ សុខាភិបាលខេត្តត្រូវអនុវត្តន៍ភារកិច្ចចាំបាច់មួយចំនួនរួមមាន៖ ត្រូវបន្តពង្រឹងប្រតិបត្តិការគ្រប់គ្រង នឹងបែងចែកជំងឺ មុននឹងអនុញ្ញាតឱ្យអ្នកជំងឺចូលពិនិត្យ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពឱ្យបានខ្ជាប់ខ្លួន និងជាប់ជាប្រចាំ ដោយអនុវត្តន៍តាមគោលការបច្ចេកទេស និងណែនាំម្ចាស់អាជីវកម្ម សុខាភិបាលនានា ក្នុងមូលដ្ឋានខេត្ត ត្រូវត្រួតពិនិត្យសុខភាពបឋម ដើម្បីបែងចែកជំងឺមុននឹងអនុញ្ញាតឱ្យអ្នកជំងឺចូលពិនិត្យ ពិគ្រោះព្យាបាល និងសម្រាកព្យាបាល នៅតាម ទីតាំងរបស់ខ្លួន ក្នុងករណីសង្ស័យត្រូវទាក់ទងបន្ទាន់ មកក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត។

ត្រូវណែនាំដល់គ្រប់ឱសថស្ថាន ឱសថស្ថានរងទាំងអស់ មុននឹងលក់ឱសថឫបរិក្ខាពេទ្យនានាជូនអតិថិជន ជាចាំបាច់ត្រូវសាកសួរព័ត៍មានឱ្យ បានជាក់លាក់ (ត្រូវមានវេជ្ជបញ្ជាត្រឹមត្រូវ)។ ត្រូវណែនាំឱ្យមានការប្រើប្រាស់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ១៩ នៅគ្រប់មូលដ្ឋានសេវាសុខាភិបាលទាំងអស់ ដើម្បីបង្កើនប្រសិទ្ធិភាព និងល្បឿននៃការបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ.១៩ ត្រូវពង្រឹងការអនុវត្តន៍វិធានអនាម័យ ការរក្សាគម្លាតសុវត្ថិភាព ស្របតាមវិធាន សុខាភិបាល៕

សូមអានខ្លឹមសាររបស់រដ្ឋបាលខេត្តឧត្តរមានជ័យខាងក្រោមនេះ៖


រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ រហូតដល់មានសេចក្ដីសម្រេចជាថ្មី

ចំនួនអ្នកទស្សនា: Views

 


(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការ បិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ រហូតដល់មានសេចក្ដីសម្រេចជាថ្មី៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 


មន្ទីរ​សាធារណការ ខេត្តព្រះវិហារ បន្ត​ជួសជុល​ថែទាំ​ផ្លូវ នៅ​ទីប្រជុំជន​ស្រអែម ដើម្បី​សម្រេច​ផែនការ ដែល​បាន​គ្រោងទុក បើទោះបី​មាន​ការរីក​រាលដាល ដោយ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ

ចំនួនអ្នកទស្សនា: Views


ព្រះ​វិហារៈ អាជ្ញាធរខេត្ត និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បើ​ទោះ​ស្ថិតក្នុង​ដំណាក់កាល នៃ​ការបង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន​ប៉ុន្តែ​ការជួសជុល ថែទាំ​ផ្លូវ លូ ប្រឡាយ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ​ទៀត នៅតែ​បន្តធ្វើ មិនមាន​ការអាក់ខាន​ឡើយ ដើម្បី​បង្ក ភាពងាយស្រួល ជូន​ប្រជាពលរដ្ឋ​។​

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក សំ លាង​ទ្រី បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ជួសជុល​ថែទាំ​ផ្លូវ ស្ថិតនៅ​ទីប្រជុំជន ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដើម្បី សម្រេច​ផែនការ ដែល​បាន​គ្រោងទុក សម្រាប់​ការធ្វើ​ចរាចរណ៍ ទៅមក​របស់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល ដឹកជញ្ជូន​កសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថាន​ជុំវិញ និង​បំរើ​ផ្នែក​វិស័យ ទេសចរ​ផងដែរ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថាៈ អនុវត្តតាម​ការណែនាំ​របស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ នៃ​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ជួសជុល​ថែទាំ​ផ្លូវ ស្ថិតនៅ​ទីប្រជុំជន ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដើម្បី​សម្រេច​ផែនការ ដែល​បាន​គ្រោងទុក សម្រាប់​ការធ្វើ​ចរាចរណ៍ ទៅមក​របស់ ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល ដឹកជញ្ជូន​កសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថាន​ជុំវិញ និង​បំរើ​ផ្នែក​វិស័យ ទេសចរណ៍​ផងដែរ​៕








អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន សម្រាប់បម្រើឱ្យវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views




 (ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណ:អភិបាល
ខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត សម្រាប់បម្រើឱ្យវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរាតត្បាតទូទាំងប្រទេស ក៏ដូចជាសកលលោក។

អំណោយមនុស្សធម៌ របស់សប្បុរសជន ដែលឧបត្ថម្ភផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖

១-លោក យ៉ាវ វាសនា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
២-លោក គ្រុយ ធារ៉ា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៣-លោក ឡឹប ទៀង និងភរិយា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៤-លោកឧកញ៉ា គិត ចាន់ថា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៥-លោក ឈឹម វាន់ថៃ និងភរិយា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៦-លោកជំទាវ ចាន់ គន្ធា ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។
៧-លោកជំទាវ ទិត សុខុម និងក្រុមគ្រួសារ ផ្តល់ជូនអង្ករ៥តោន និងម៉ាស់៥កេសធំ។

លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ និងអរគុណចំពោះ លោក លោកស្រី ជាសប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងវិធានការ បង្ការ ការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅក្នុងខេត្ត ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ឱ្យទទួលបានជោគជ័យ។

លោកបានបន្ត បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏មែនពិត ប៉ុន្តែរដ្ឋបាលខេត្ត ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគនេះផងដែរ។

លោកសង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត៕



ក្រសួងសុខាភិបាល ប្រកាសផ្លូវការ៖ ករណីអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ជាស្ត្រីអាយុ៧៦ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល បានឲ្យដឹងយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនានេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ស្ត្រីខាងលើនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នឹងត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺ មានសភាពហត់ខ្លាំង ដែលតម្រូវឱ្យមន្ទីរ ពេទ្យខេត្តព្រៃវែង បញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំយកចិត្តទុកដាក់ព្យាបាលរហូត ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះអ្នកជំងឺ ប៉ុន្តែការខិតខំនេះ នៅតែមិនអាចជួយអ្នកជំងឺបាន ហើយ គាត់ក៏បានធ្វើមរណកាលទៅនៅវេលាម៉ោង១៩៖០៥នាទីយប់»។

អ្នកជំងឺដែលស្លាប់នេះមានអាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា អ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវិរុសកូវីដ១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។



អភិបាលខេត្តស្ទឹងត្រែង យកសាលាបឋមសិក្សា ហ៊ុន សែន អូរឬស្សីកណ្ដាល ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលរដ្ឋដែលសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views


 (ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដឹកនាំថ្នាក់ដឹកនាំខេត្ត និងមន្រ្តីក្រោមឱវាទចុះពិនិត្យ និងរៀបចំទីតាំង សម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកសៀមបូក ដោយសម្រេចយកសាលាបឋមសិក្សា ហ៊ុន សែន អូរឬស្សីកណ្ដាល ស្ថិតក្នុង ភូមិអូរឬស្សីកណ្ដាល ដែលមាន១២បន្ទប់ សម្រាប់ធ្វើជាកន្លែងចត្តាឡីសស័ក នៅពេលមានប្រជាពលរដ្ឋធ្វើចំណាក់ស្រុក មកកាន់ទឹកដីខេត្តស្ទឹងត្រែង។

ក្នុងនោះដែរលោក ម៉ុម សារឿន បានបញ្ជាក់ថា រដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តស្ទឹងត្រែង និងត្រូវកំណត់ឱ្យបានច្បាស់ថា ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋ ដែលមកពីរាជធានីភ្នំពេញ ឬខេត្តដទៃមានសុវត្ថិភាព និងសុខភាពល្អទាំង សម្រាប់ការរស់នៅ ប្រកបរបរ ការស្នាក់នៅ ជាពិសេសក្នុងកំលុងការរំកិលកាន់តែជិតមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីធានាថាសហគមន៍ យើងគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សកម្មភាពចុះពិនិត្យ នាថ្ងៃទី២៦ ខែមីនា ដើម្បីរៀបចំផែនការប្រកបដោយភាពជាក់លាក់ និងទំនួលខុសត្រូវខ្ពស់ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យគ្រប់បណ្ដាខេត្តនីមួយៗ ត្រូវរៀបចំរួចជាស្រេចទាំងមណ្ឌលចត្តាឡីស័ក ឈាបនដ្ឋាន និងទីតាំងបូជាសពអ្នកស្លាប់ដោយសារតែជំងឺកូវីដ-១៩ ផងដែរ៕



 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes