-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ក្រសួងអប់រំ នឹងប្រារព្ធទិវាជាតិអំណាន ក្រោមប្រធានបទ «អំណានក្នុងបរិបទកូវីដ-១៩» តាមអនឡាញ នៅថ្ងៃទី១១ ខែមីនា

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២១ លើកទី៦ ក្រោមប្រធានបទ «អំណានក្នុងបរិបទកូវីដ-១៩» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយផ្សាយផ្ទាល់តាមគេហទំព័រ Facebook ផ្លូវការរបស់ក្រសួង (MoEYS Cambodia)។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គោលបំណង នៃការប្រារព្ធទិវាជាតិអំណាន៖

១៖ បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មុតកំណាព្យ និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ និងរក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ

២៖ សម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សំដៅធានាគុណភាពអប់រំប្រកបដោយសមធម៌បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។

ក្រសួងអប់រំ បានបន្ថែមទៀតថា សម្រាប់សកម្មភាពនានា ក្នុងការប្រារព្ធទិវាជាតិអំណាន រួមមាន៖

១៖ កម្មវិធី «សប្តាហ៍សៀវភៅ» រយៈ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់១៤ ខែមីនា ឆ្នាំ២០២១
២៖ ប្រឡងប្រណាំង អាន ស្មុតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន»
៣៖ បាឋកថាស្រាវជ្រាវស្តីពី «អក្សរសិល្ប៍ និងភាសាខ្មែរសម័យកណ្តាល តាមរយៈសិលាចារឹកនគរវត្ត»
៤៖ ការបកស្រាយប្រធានបទ «តម្លៃអក្សរសិល្ប៍នៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ»
៥៖ បទបង្ហាញស្តីពី «ស្ថានភាពបណ្ណាល័យនៅសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា»
៦៖ បទបង្ហាញស្តីពី «ការងារបណ្ណាល័យផ្សារភ្ជាប់នឹងសកម្មភាពអំណានដំបូង»។

សេចក្តីដូចបានជម្រាបជូនខាងលើ ក្រសួងសង្ឃឹមថា សាធារណជននឹងចូលរួម និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន លើកទី៦ នេះឲ្យបានកាន់តែទូលំទូលាយ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes