-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


ព្រះសីហនុ៖​ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ មន្ត្រីសុខាភិបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងផ្សារមួយចំនួនក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។       

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងមួយចំនួន ដែលមានការពាក់ព័ន្ធ និងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ដែលបានចូលផ្សារ មានដូចជា៖ ផ្សារក្តាម (ផ្លូវកែងបត់ទៅសេតេ) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ, ផ្សារពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សា ដែលធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ- ១៩ បានចូលទៅផ្សារខាងលើទិញគ្រឿងសមុទ្រ កាលពីពេលកន្លងមក។ ការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។  

វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហន គឺអនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តព្រះសីហនុ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes