-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម អភិបាលខេត្ត បានណែនាំរដ្ឋបាលស្រុក ចំនួន ២ ត្រូវរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ

ចំនួនអ្នកទស្សនា: Views


ខេត្តបាត់ដំបង៖  នៅថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងគ្រប់គ្រងពលករតាមមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុកមួយចំនួន ដែលមានអញ្ជើញចូលរួមអមដំណើរដោយ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

នៅក្នុងដំណើរការចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលចត្តាឡីស័កតាមបណ្ដាស្រុកមួយចំនួន ដូចជាស្រុកថ្មគោល បវេល សំពៅលូន ភ្នំព្រឹក កំរៀង ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។ ដោយសង្កេតឃើញជាក់ស្តែងនៅចំនួនពលករច្រើន នៅមណ្ឌលចត្តាឡីស័កស្រុកថ្មគោល និងស្រុកបវេល ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ណែនាំដល់ស្រុកទាំងពីរខាងលើត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃវិញ។ ឯកឧត្តម បានបន្ថែមថា ការរៀបចំមណ្ឌលចត្តាឡីស័ក ក៏ត្រូវមានរៀបចំនូវបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ក៏ដូចជាកន្លែងងូតទឹក ភ្លើងអគ្គីសនី និងផ្ដល់របបអាហារឲ្យបានគ្រប់គ្នា រួមទាំងត្រូវរឹតបន្តឹងការធ្វើចត្តាឡីស័ករបស់ពលករ និងផ្សព្វផ្សាយអប់រំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពួកគេឲ្យបានយល់ដឹងច្បាស់ ព្រមទាំងច្បាប់ស្តីពីកូវីដ១៩ និងអនុក្រឹតរបស់រាជរដ្ឋាភិបាល ។

គូសបញ្ជាក់ផងដែរថា ស្រុកជាប់ជាយដែន រួមមានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ចាប់ផ្ដើមមានភាពធូរស្រាល ប៉ុន្តែស្រុកមួយចំនួននៅខាងក្នុង មានកំណើនពលករច្រើន ពិសេសនៅមុនរដូវបុណ្យចូលឆ្នាំនេះ ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តបាត់ដំបង គិតចាប់ពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបងបានពលករជាង ១០០០នាក់ ទៅរាជធានីខេត្តផ្សេង និងមានពលករជាង ២០០០នាក់ មានលំនៅដ្ឋានក្នុង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនពីបណ្ដាខេត្តជាប់ព្រំដែន ខណៈបច្ចុប្បន្នមានពលករកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន ២ ៣១៥នាក់ ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes