-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងកម្លាំងការពារនៅតំបន់ចត្ដាឡីស័ក ត្រូវទទួលខុសត្រូវខ្ពស់លើប្រតិបត្តិការ និងត្រៀមជានិច្ចអនុវត្តបទបញ្ជាថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ នៅកងពលតូចលេខ៧០។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសជាតិ ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នា កំពុងស្ថិតនៅក្នុងដំណាក់កាលហានិភ័យ នៃសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលជំងឺនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងទាំងផ្អែកសុខភាព ទាំងផ្នែកជីវភាពរស់នៅ ព្រមទាំងបានបង្កើតនូវការរើសអើង ការភ័យខ្លាចក្នុងចំណោមពលរដ្ឋនានាទូទាំងប្រទេស ក៏ដូចជាទូទាំងសកលលោក។

ពេលនេះប្រទេសជាតិ និងប្រជាជនត្រូវការកងកម្លាំង ដើម្បីចូលរួមទប់ស្កាត់ជាមួយសត្រូវដែលមើលមិនឃើញមួយនេះ ដូច្នេះត្រូវត្រៀមលក្ខណៈក្នុងការហ្វឹកហ្វឺន និងបំពាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិដោយភាពជោគជ័យតាមបទបញ្ជា ប្រកបដោយសុវត្ថិភាព ក្នុងការបំពេញភារកិច្ចរួមគ្នាការពារតំបន់ចត្តាទ្បីស័ក ឲ្យបានហ្មត់ចត់ ធានាបានការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាសត្រូវធំបំផុតរបស់ប្រទេសជាតិ សង្គមជាតិ និងសង្គមគ្រួសារ។

លោកបានសង្កត់ធ្ងន់ថា អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាទ្បីស័ក មានភារកិច្ចទទួលខុសត្រូវ អនុវត្តឲ្យបានជាដាច់ខាតនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងទទួលខុសត្រូវលើកម្លាំងប្រតិបត្តិការ ដោយផ្តល់ការហ្វឹកហ្វឺនឲ្យបានពេញលេញ និងបំពាក់ឲ្យបានគ្រាប់គ្រាន់ ដើម្បីធានានូវភាពជោគជ័យ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីសេ្នហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ភារកិច្ចចម្បងក្នុងប្រតិបត្តិការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ មានបីដំណាក់កាលធំៗគឺ៖

*ទី១៖ ជាដំណាក់កាលស្រាវជ្រាវ រកឲ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីការពារកុំឲ្យគាត់បង្កការឆ្លងរាលដាល ទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះ កម្លាំងពេទ្យបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។

*ទី២៖ ជាដំណាក់កាលគ្រប់គ្រងការពារធានាឲ្យបាននូវការរក្សាទុក អ្នកដែលមានការពាក់ព័ន្ធឲ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះ កងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះ នឹងត្រៀមចូលរួមចំណែក នៅពេលដែលមានស្ថានការណ៍ចាំបាច់កើតទ្បើង។

*ទី៣៖ ជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះ គឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យ នៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លា ដើម្បីបន្តព្យាបាលអ្នកដែលមានករណីវិជ្ជមាន ហើយជាលទ្ធផល មកទល់ពេលនេះ អ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ណាមួយនៅក្នុងប្រទេសកម្ពុជានៅទ្បើយទេ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាព ដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឧទ្ទេស ក្រុមបច្ចេកទេស ក្នុងការតាក់តែងឯកសារ និងធ្វើបទបង្ហាញដល់ការហ្វឹកហ្វឺននេះ ហើយបានធ្វើការរៀបចំកម្លាំងដែលមានសុខភាពល្អ និងបានទទួលនូវការចាក់ថ្នាំបង្ការរួចរាល់ ព្រមទាំងអរគុណដល់កងកម្លាំងសម្រាប់ទឹកចិត្តមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes