-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អាជ្ញាធរខេត្តស្វាយរៀង ត្រៀមទីតាំង ៣កន្លែងទុកព្យាបាលអ្នកជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

  


ខេត្តស្វាយរៀង:  លោក តូច ប៉ូលីវ៉ា អភិបាលរង ខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានឱ្យដឹងថា រដ្ឋបាលខេត្ត បានត្រៀមទីតាំងចំនួន ៣កន្លែង សម្រាប់ទុកព្យាបាលអ្នកជំងឺកូវីដ-១៩។

  លោកបានបញ្ជាក់ថា ទីតាំងទាំង៣នោះមាន៖ សណ្ឋាគារឯកជនមួយកន្លែង មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទះ​ឡើងនូវជំងកូវីដ-១៩នៅក្នុងខេត្ត។

   លោកបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន រដ្ឋបាលខេត្ត បានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីដ-១៩ ចំនួន២នាក់ហើយ កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅនេះ ហើយក្នុងករណីដែលមានអ្នកជំងឺច្រើនពេញ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលកូវីត១៩ ហើយបើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជនសម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀត។

   សូមបញ្ជាក់ថា កាលពីម្សិលមិញ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រាប់ត្រៀមបម្រុងទុកជាកន្លែងព្យាបាលទី៣។ ក្រុមការងារក៏បានបន្តចុះពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីផ្គូរផ្គង់ជ្រើសរើសបម្រុងទុកប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ៕

  

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes