-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អាជ្ញាធរខេត្តកំពង់ចាម រកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩ នៅស្រុកកងមាសជាង៣០នាក់ តែបានយកទៅធ្វើចត្តាឡីស័ក និងយកសំណាក រង់ចាំចេញលទ្ធផល

ចំនួនអ្នកទស្សនា: Views

ក្នុងប្រតិបត្តិការនាថ្ងៃទី៨-៩ ខែមីនា ឆ្នាំ២០២១ ក្រុមអាជ្ញាធរខេត្ត បានរកឃើញអ្នកពាក់ព័ន្ធជាមួយនឹងបុរសវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ ស្នាក់នៅកន្លែងធ្វើអាជីវកម្មឡឥដ្ឋក្នុងស្រុកកងមាស។

មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងដែលបុរសជនជាតិខ្មែរមានករណីវិជ្ជមានកូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស។

មន្ត្រីដដែលបន្តថា ជាលទ្ធផលក្រុមអាជ្ញាធរខេត្ត បានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួន៣២នាក់ នៅកន្លែងធ្វើអាជីវកម្មឡឥដ្ឋ ស្ថិតក្នុងភូមិអូរកណ្ដាល ឃុំព្រែកកំបៅ ស្រុកកងមាស និងបានបិទផ្អាកអាជីវកម្មឡឥដ្ឋមួយនេះ ជា បណ្តោះអាសន្នផងដែរ។

បើតាមមន្រ្តី អ្នកពាក់ព័ន្ធគឺជាកម្មករឡឥដ្ឋសរុប៣២នាក់ ក្នុងនោះចំនួន១២នាក់ ដែលពាក់ព័ន្ធផ្ទាល់ត្រូវបានយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ចំណែកអ្នកពាក់ព័ន្ធប្រយោលចំនួន ២០នាក់ទៀត គឺ ស្នាក់នៅធ្វើចត្តាឡីស័ក តាមរោងក្នុងបរិវេណកន្លែងឡឥដ្ឋនោះតែម្តង។

គួរំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមានហានិភ័យខ្ពស់ (ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) លោកអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាំយកបុរសខាងលើមកធ្វើចត្តាឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយកសំណាកពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។

លុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ទើបទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា បុរសខាងលើមានលទ្ធផលវិមានកូវីដ១៩ ហើយបច្ចុប្បន្នបុរសខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

បន្ទាប់មកលោកអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធនឹងករណីបុរសខាងលើ និងសូមអំពាវនាវដល់បងប្អូន ដែលបានពាក់ព័ន្ធនឹងបុរសខាងលើ ទៅតាមពេលវេលា និងទីកន្លែងដែលបុរសខាងលើបានធ្វើដំណើរទៅ ដើម្បីទៅពិនិត្យសុខភាព និងយកសំណាក នៅតាមមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ និងត្រូវរាយការណ៍បន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបន្ទាន់ផងដែរ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes