បន្ទាយមានជ័យ: ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្ត ស្រុក និងមន្ត្រីជំនាញធន ធានទឹកខេត្តបន្ទាយមានជ័យ បានខ្នះខ្នែងប្រឹងប្រែងបូមទឹកពីទឹកស្ទឹងសិរីសោភ័ណ បញ្ជូនទៅ ដល់ស្ទឹងមង្គលបូរី នៅថ្ងៃ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ ស្របពេលទឹកក៏បានបើកទម្លាក់ហូរមកពីស្ទឹងបវេល ខេត្តបាត់ដំបងផង ដែរបានមកដល់កន្លែងខ្វះខាតទឹកប្រើប្រាស់នោះ ហើយដើម្បីឆ្លើយតបជាបន្ទាន់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងទីប្រជុំជនស្រុកមង្គលបូរី ប្រមាណជាង ៣.០០០គ្រួសារ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម បាន ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះថា សកម្មភាពរបស់ក្រុមការងារអន្តរាគម ន៍ចុះបញ្ជូនទឹកនេះ បានប្រើស្ថានីយបូមទឹកបណ្តែត ដោយម៉ាស៊ីន មានបំពង់ទំហំ ០,៦០ម៉ែត្រ មួយគ្រឿង និងម៉ាស៊ីនបូមបញ្ជូនបន្ត ចំនួន ២គ្រឿង ដោយមួយគ្រឿងៗ មានបំពង់ទំហំ ០,៣០ ម៉ែត្រ។ការបូមបញ្ជូនទឹកពីស្ទឹងសិរីសោភ័ណបានទៅដល់ស្ទឹងមង្គលបូរីនេះ ដែលមានចម្ងាយ ជាង ១០គីឡូម៉ែត្រនោះ គ្រាន់តែមានបរិមាណទឹកនេះ មិនទាន់បានច្រើនគ្រប់គ្រាន់ទៅតាម ការចង់បានរបស់ប្រជាពលរដ្ឋទេ។
លោក យឹម ប៊ុនរ៉ុម បានបញ្ជាក់ថា ជាការពិតជាក់ស្ដែងប្រភពទឹកស្ទឹងមង្គលបូរី មក ដល់ពេលនេះស្ទើររីងខះអស់ទៅហើយ ជាដំណោះស្រាយបន្ទាន់ដោយទទួលបានបទបញ្ជា ផ្ទាល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមមន្ទីរជាសេនាធិការផ្ទាល់ បាន ចាត់ចែងភ្លាមដោយបានរៀបចំស្ថានីយបូមទឹកថ្មី១កន្លែង នៅចំណុចស្ពានថ្មឆ្លងស្ទឹងសិរីសោ ភ័ណ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តាមប្រឡាយ ក្រមល់ ដើម្បីនាំយក ទឹកធ្លាក់ទៅស្ទឹងមង្គលបូរី នៅចំណុចឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្នុងចម្ងាយប្រមាណជាង១០ គីឡូម៉ែត្រ ដែលចាប់ផ្តើមដំណើរការបូមពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ប្រើប្រាស់ម៉ាស៊ីនធំចំនួន ៣គ្រឿង បូមពីស្ទឹង១គ្រឿង និងបូមបន្ត ២គ្រឿងទៀត។
លោកបានឱ្យដឹងដែរថា នៅទីប្រជុំជនមង្គលបូរី មិនទាន់អស់ទឹកប្រើប្រាស់ទាំងស្រុង នោះទេ ដោយនៅមានទឹកស្រះ អាងផលិតទឹកស្អាត បានតែមិនច្រើនឥឡូវ ទឹកបានមកដល់ហើយ បញ្ហាខ្វះទឹកផលិតទឹកស្អាត នឹងត្រូវបញ្ចប់។ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងទៀតថា ប្រជា ពលរដ្ឋដែលប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ នៅមង្គលបូរី មានចំនួនប្រមាណជាង ៣.០០០គ្រួសារ។ លោកបន្ថែមទៀតថា បញ្ហាខ្វះទឹកប្រើប្រាស់នេះដោយសារប្រជាពលរដ្ឋ បានយកទឹកស្ទឹងមង្គលបូរី ដែលជាប្រភពទឹកសម្រាប់ប្រើប្រាស់ទៅធ្វើស្រូវប្រាំង លើសផែន ការកំណត់ច្រើនហួសហេតុ ទើបធ្វើឱ្យកើតមានបញ្ហាខ្វះទឹកបែបនេះ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញឱ្យក្រុមការងារពន្លឿនការ បូមនេះដើម្បីឆ្លើយតបទៅនឹងការប្រឈមខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ជាមួយ គ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក ក្រុង អាជ្ញាធរឃុំ ជួយការពារ ប្រភពទឹកនេះ ចៀសវាងកុំឱ្យមានការបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះប្រភពទឹក នេះទុកសម្រាប់តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះថារដូវប្រាំងក៏នៅមាន ពេលវេលាយូរទៀត ៕
0 Comments:
Post a Comment