-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

លោក ថោង ខុន ជំរុញការងារត្រៀមបោះឆ្នោតឃុំសង្កាត់ និងពង្រឹងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនៅស្រុកបារាយណ៍ និងតាំងគោក

ចំនួនអ្នកទស្សនា: Views

 


(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំជីវភាពប្រចាំខែជាមួយប្រធានគណបក្សឃុំនៃស្រុកទាំងពីរ ដោយបានលើកយកការងារមួយចំនួនមកពិភាក្សា និងជំរុញការអនុវត្តបន្ថែម ដូចជាការត្រៀមការងារបោះឆ្នោតឃុំ-សង្កាត់ ការបង្កើនសមាជិកបក្សបន្ថែម ការជំរុញការងារបង្កបង្កើនផលកសិកម្ម ពង្រឹងសេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជាដើម។

ក្រោយពីស្ដាប់នូវរបាយការណ៍របស់ប្រធានគណបក្សស្រុកបារាយណ៍ និងប្រធានគណបក្សស្រុកតាំងគោករួចមក លោក ថោង ខុន បានលើកឡើងថា នៅពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចហើយ ក្រុមការងារគណបក្សស្រុកទាំងពីរត្រូវស្វែងយល់ឱ្យបានច្បាស់ ហើយត្រូវអនុវត្តតាមការណែនាំរបស់ គ.ជ.ប ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានោះ ក៏ត្រូវបន្តបង្កើនសមាជិកបក្សនៅតាមភូមិ-ឃុំតាមគោលការណ៍កំណត់របស់គណបក្ស កសាងកម្លាំងយុវជនជួយការងារបក្ស ដើម្បីបង្កើនសមាជិកគាំទ្រគណបក្សឱ្យបានច្រើន សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ។

ប្រឹងសហការគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តទៅទៀត ពីព្រោះស្ថានភាពជំងឺនេះមិនទាន់ធូរស្រាលនៅឡើយទេ ពិសេសត្រូវជំរុញចលនាប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដោយលោក ថោង ខុន បានលើកទឹកចិត្តឱ្យមេឃុំ មេភូមិទៅចាក់វ៉ាក់សាំងមុនគេ ដើម្បីបង្ហាញពីភាពជឿជាក់ដល់ប្រជាពលរដ្ឋ។

ក្រៅពីនេះ ត្រូវជួយដល់ប្រជាពលរដ្ឋជំរុញការងារបង្កបង្កើនផលកសិកម្ម ចិញ្ចឹមសត្វយកសាច់ ដាំបន្លែបង្ការផ្សេងៗ ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងមូលដ្ឋាន ពិសេសត្រូវពង្រឹងការងារផ្ដល់សេវាសាធារណៈ និង ការដោះស្រាយវិវាទ នៅមូលដ្ឋាន ឱ្យបានល្អប្រសើរបន្ថែមទៀត។ ប្រសិនបើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋាន ត្រូវរួមគ្នាដោះស្រាយជូនពួកគាត់ភ្លាមៗ ហើយគណបក្សស្រុក គណបក្សឃុំ-ភូមិត្រូវយកចិត្តទុកដាក់សំរួលដោះស្រាយឱ្យបានរហ័សទនិងមានតម្លាភាព។

ចំពោះការអនុវត្តន៏គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវបានលោក ថោង ខុន ស្នើទៅកាន់សមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តិ អោយបានព្រមគ្នាបន្តទៀត។

លោក ថោង ខុន ក៏បានឧបត្ថម្ភថវិកាមួយចំនួនចូលរួមក្នុងការកសាងទីស្នាក់ការគណបក្សឃុំមួយចំនួន ដែលមិនទាន់មានទីស្នាក់ការផងដែរ ដោយធ្វើយ៉ាងណាគ្រប់ឃុំទាំង ១៨ នៃស្រុកទាំងពីរ ត្រូវតែមានស្នាក់ការបក្សទាំងអស់នៅដំណាច់ឆ្នាំ២០២១នេះ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes