(ភ្នំពេញ)៖ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្ដាល តំណាងលោក ហ៊ុន ម៉ាណែត សមាជិកគណអចិន្ត្រៃយ នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីជួយដោះស្រាយការទុក្ខលំបាកមួយចំនួនរបស់ប្រជាពលរដ្ឋ។
ពិធីនេះប្រារព្ធនេះ បានធ្វើនៅទីរួមខេត្តពោធិ៍សាត់ និងមានការចូលរួមពី លោក ម៉ៅ ធនិន អភិបាកខេត្តពោធិ៍សាត់ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ក់រ៉ា និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ផងដែរ៕
0 Comments:
Post a Comment