-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សា លើ ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ២០១៥-២០២៥

ចំនួនអ្នកទស្សនា: Views


AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មា ធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និង ពិភាក្សា លើ “ក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា ២០១៥-២០២៥ (Industrial Development Policy – IDP)” និងការរៀបចំនូវ “សូចនាករ គន្លឹះកម្រិតយុទ្ធសាស្ត្រ និងកម្រិតវិស័យ” សម្រាប់ការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជានេះ ។ កិច្ចប្រជុំ មាន ការអញ្ជើញ ចូលរួម ពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ត្រី, ឯកឧត្តម រដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ របស់ រាជរដ្ឋាភិបាល ។

រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្របខណ្ឌតាមដាន និងវាយតម្លៃ ការអនុវត្ត IDP នេះ មាន គោលបំណង៖ ១. រៀបចំ ឱ្យមានប្រព័ន្ធតាមដាន និងវាយតម្លៃការអនុវត្ត IDP ដែលមាន លក្ខណៈ គ្រប់ ជ្រុងជ្រោយ, ២. កំណត់អំពីដំណើរការ, វិធីសាស្រ្ត, យន្តការ និងស្ថាប័នទទួលខុស ត្រូវក្នុង ការរាយការណ៍, គ្រប់គ្រង និងវិភាគ ទិន្នន័យ និងការរៀបចំរបាយការណ៍តាមដាន និងវាយតម្លៃ និង ៣. កំណត់ពីបញ្ហាប្រឈម និងហានិភ័យ ក្នុង ការតាមដាន និងវាយតម្លៃ ។ ក្នុងន័យនេះ, ការតាមដាន និងវាយតម្លៃការអនុវត្ត IDP បានចែកចេញជា ៣ កម្រិត គឺ៖

• កម្រិតយុទ្ធសាស្ត្រ ឬកម្រិតម៉ាក្រូ ផ្តោតលើចក្ខុវិស័យ រួមទាំងគោលបំណង និងគោលដៅ ជា លទ្ធផល ចុងក្រោយ ឬរយៈពេលវែង (Final Outcome) ដែលជាបច្ច័យចូលរួមក្នុង ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម,
• កម្រិតវិស័យ ផ្តោតលើក្របខណ្ឌយុទ្ធសាស្ត្រ ជាលទ្ធផលបន្ទាប់ ឬ រយៈពេលមធ្យម (Immediate Outcome) នៃគោលនយោបាយ, និង
• កម្រិតប្រតិបត្តិ ផ្តោតលើវិធានការគន្លឹះបួនជាក់ស្ដែង និងវិធានការគោលនយោបាយ និងផែនការ សកម្មភាព ជាលទ្ធផលដំបូង ឬ រយៈពេលខ្លី (Outputs)។

ជារួម, អង្គប្រជុំ បានឯកភាពថា ក្របខណ្ឌតាមដាន និងវាយតម្លៃនេះ នឹងដើរតួជាត្រីវិស័យ ក្នុង ការរៀបចំ និងអនុវត្តប្រព័ន្ធ តាមដាន និងវាយតម្លៃការអនុវត្ត IDP ដ៏ពេញលេញមួយដែលមានលក្ខណៈ គ្រប់ ជ្រុងជ្រោយ, មានតម្លាភាព និងមានការចូលរួមពិគ្រោះយោបល់ពីគ្រប់តួអង្គពាក់ព័ន្ធ ដោយមានកំណត់ នូវ សូចនាករ និង គោលដៅ ថ្មី បន្ថែម ទៀត ដែលអាចវាស់វែងបាន ហើយឆ្លើយតបទៅនឹងអាទិភាពនៃតម្រូវ ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ។ ទោះបីជាយ៉ាងនេះក្តី, សូចនាករសរុប មានចំនួនច្រើន ដែលទាមទារ ការពិនិត្យឡើងវិញ ផ្អែក លើ ទិដ្ឋភាព ទិន្នន័យ និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹង គោលបំណងគោលនយោបាយដែលបានកំណត់ក្នុង IDP៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes