(ព្រះវិហារ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំមន្រ្តីរាជការ កងម្លាំងទាំង៣ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដោយសារទឹកភ្លៀង ដេីម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នៅភូមិសាស្រ្ត អន្លង់ស្វាយ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ។
លោក ហោ ប៊ុនហួរ បានឲដឹងថា រយ:ពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានធ្លាក់ជាបន្ត ធ្វើឲទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ ឡើងដល់កំរិតប្រកាសអាសន្ន ហេតុដូចនេះហើយ សូមបងប្អូនដែលរស់នៅតាមដងស្ទឹងសែន ត្រូវប្រុងប្រយ័ត្នឲបានខ្ពស់បំផុត និងទុកដាក់កូនចៅឲបានល្អ ។
ក្នុងករណីខាងលើនេះដែរ កម្លាំងរបស់លោកបានត្រៀមជាប់ជាប្រចាំ ព្រោះស្ថានភាពជំនន់ទឹកភ្លៀង មិនបានប្រាប់មុននោះទេ។ ដូចនៅពេលនេះដែលជំនន់ទឹកភ្លៀង បានឡើងជាគំហុកលើទីតាំងខាងលើធ្វើឲប្រជាពលរដ្ឋ ២៨គ្រសារ លិចលង់និងរងការប៉ះពាល់ដំណាំនិងសត្វពាហន:ជាច្រើនក្បាល ។
បច្ចុប្បន្នអាជ្ញាធរស្រុករវៀង បានរៀបចំតំបន់ទីទួលសុវត្ថិភាពជូនពួកគាត់ជាបណ្ដោះអាសន្ន រួចរាលហើយ។
ហើយក្រុមការងារសង្គ្រោះនៅតែបន្តត្រៀមកម្លាំង និងតាមដានស្ថានភាពទឹកជាប់ជាប្រចាំ ដើម្បីចុះជួយសង្គ្រោះបានទាន់ពេលវេលាផងដែល៕
ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
0 Comments:
Post a Comment