-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមន្ត្រីជំនាញសាងសង់ស្ពាន បេតុងអូរបាដើម ឱ្យឆាប់រួចរាល់

ចំនួនអ្នកទស្សនា: Views



ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងបានជំរុញឱ្យមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងសាងសង់ស្ពានបេតុងអូរបាដើមឱ្យបានឆាប់រួចរាល់ដើម្បីបើកដំណើរការជូនប្រជាពលរដ្ឋនៅស្រុកសេសានបានឆ្លងកាត់មានសុវត្ថិភាពបន្ទាប់ពីស្ពានចាស់មានសភាពទ្រុឌទ្រោម។ ក្នុងឱកាស ចុះពិនិត្យសកម្មភាពសាងសង់ស្ពានបេតុងថ្មីនៅឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី១៧តុលានេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា នេះជាកត្តាចាំបាច់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់ចំពោះមុខ ចេញចូលពីតំបន់មួយទៅតំបន់មួយទៀត។ ឯកឧត្តមបន្តទៀតថា៖ជាង នេះទៀតស្ពានបេតុងថ្មីនេះ បាន បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនកសិករយើងដឹកផលកសិកម្ម មកកាន់ទីផ្សារមានសុវត្ថិភាពទើបប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជាចំណងដៃជូនប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០២២។ សំឡេង៖" យើងទាំងអស់គ្នាធ្វើម៉េចខិតខំបន្តអភិវឌ្ឍ នូវសមិទ្ធផល ទាំងឡាយដែលជាគំរូរបស់រាជរដ្ឋាភិបាលក្តី ជាគំរូរបស់បណ្តាមន្ទីរជំនាញក៏ដូចជាអាជ្ញាធរ រដ្ឋបាលខេត្តក្តី យើងខំបន្តដោះស្រាយបញ្ហានេះ នៅកន្លែងដទៃទៀតដើម្បីធ្វើយ៉ាងណា ឱ្យការតភ្ជាប់នូវប្រព័ន្ធផ្លូវរបស់យើងនេះ សម្រាប់ បង្កលក្ខណៈងាយស្រួលជូនទៅដល់ប្រជាពលរដ្ឋយើងនៅតាមតំបន់ឆ្ងាយៗទៀត ព្រោះថាយើងឃើញហើយថាតម្រូវការរបស់ប្រជាពលរដ្ឋ មានច្រើន ហើយ បញ្ហារបស់យើងការខ្វះខាតយើងក៏មានបន្ត អ៊ីចឹងយើងក៏ខិតខំបន្ត"។

លោក សរ គឹមណាត ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖បញ្ហាប្រឈមនេះមន្ទីរសាធារណការ នឹងខិតខំប្រឹងប្រែងចូលរួមជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍឱ្យសម្រេចនូវសមិទ្ធផល នានាដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបានរៀបចំឡើង ។ លោកបន្តថា៖ស្ពានបេតុងដែលកំពុងស្ថាបនានេះសម្រេចបាន៩០%ភាគរយហើយៗគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ ឱ្យបានតាមសំណូមពររបស់ឯឧត្តមអិបាលខេត្ត ដើម្បីបើកឱ្យប្រជាពលរដ្ឋយើងបានធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក។ សូមបញ្ជាក់ថា៖ស្ពានបេតុងថ្មីកំពុងស្ថាបនានេះ ឈ្មោះស្ពានអូរបានដើម ស្ថិតនៅក្នុងភូមិ ឃុំសាមឃួយស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ហើយតភ្ជាប់ទៅកាន់តំបន់ ទេសចរណ៍ក្នុងស្រុកសេសាននេះផងដែរ៕

ដោយ៖គឹមហឿន ប្រភព:(វិទ្យុជាតិកម្ពុជាស្ទឹងត្រែង)


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes