ឯកឧត្ដម ប៉ាទ្រីក ម័រហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្ដម មកទស្សនកិច្ចខេត្តកែប និងជួបពិភាក្សាជាមួយ ឯកឧត្ដម អភិបាលខេត្ត នាពេលនេះ ដើម្បីស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជំងឺកូវីដ-១៩ ក៏ដូចជា ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកែប ។ ឯកឧត្ដម បន្តថា បន្ទាប់ពីការជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អភិបាលខេត្តកែប ដោយផ្ទាល់ រួមជាមួយនិងការស្វែងយល់ អំពីស្ថានភាពជាក់ស្ដែង ឯកឧត្ដមបានយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រ និងប្រពៃណី ក៏ដូចជា បញ្ហាប្រឈមនានា នៅក្នុងខេត្តផងដែរ និជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក និងខេត្តកែប ឱ្យកាន់តែប្រសើរឡើងថែមទៀត ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែក ដល់យន្តការកូវ៉ាក់ ។ ជាក់ស្ដែងនាពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយផ្ទាល់ ទៅកាន់ពិភពលោក ដែលក្នុងនោះប្រទេសកម្ពុជា គឺជាគោលដៅមួយផងដែរ ក្រៅពីនោះ ក៏មានយន្តការជំនួយទាក់ទងជាមួយវិស័យសុខាភិបាល វិស័យអប់រំ និងកសិកម្មជាដើម៕
ប្រភព៖(មន្ទីរព័ត៌មានខេត្តកែប)សម្រួលដោយ:ដារ៉ា
0 Comments:
Post a Comment