-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីបញ្ជាការជួរមុខ

ចំនួនអ្នកទស្សនា: Views

   


ព្រះសីហនុ: ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ព្រឹកថ្ងៃ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីបញ្ជាការជួរមុខកោះព្រាប មានទីតាំងនៅសង្កាត់១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ នាយឧត្តមនាវី តំណាងស្ថានទូត អនុព័ន្ធយោធាប្រចាំព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) បានរាយការណ៍អំពីសកម្មភាពការងារសាងសង់ទីបញ្ជាការជួរមុខ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីតាំងកោះព្រាប ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ លើផ្ទៃដីទំហំ ៥ ៤៥០ម៉ែត្រក្រឡា និងបានបញ្ចប់ការសាងសង់នៅដើមខែមីនា ឆ្នាំ២០២២។

១.ទីបញ្ជាការជួរមុខមានអគារចំនួន ៣ខ្នង រួមមាន៖ អគារទីបញ្ជាការមួយខ្នងទំហំ ១២,៦០ម៉ែត្រ x ២៨,៦០ម៉ែត្រ កម្ពស់បីជាន់ មានបន្ទប់ការិយាល័យចំនួន ១១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ប្រជុំ Video Conference១ បន្ទប់ប្រតិបត្តិការ(ស្ថាប័នគន្លឹះ)១ សាលប្រជុំ១ និងបន្ទប់អនាម័យចំនួន៣។

២.អគាររោងជាង ១ខ្នង ទំហំ ១២,៦០ម៉ែត្រ x ៥០,៦០ម៉ែត្រ មានបន្ទប់ការិយាល័យ១ ឃ្លាំងសម្ភារ១ និងបន្ទប់អនាម័យចំនួន១។

៣.អគារស្នាក់នៅ និងអាហារដ្ឋានមួយខ្នងទំហំ ១០,៦០ម៉ែត្រ x ៣៤ម៉ែត្រ មានបន្ទប់ស្នាក់នៅចំនួន៨ ផ្ទះបាយ១ អាហារដ្ឋានចំនួន១ និងបន្ទប់អនាម័យ១។ ជាប្រភេទសំណង់លើទឹកសាងសង់ពីបេតុងអាមេ ជញ្ជាំងឥដ្ឋ ដំបូលគ្រោងដែកប្រក់ក្បឿង។ និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងការបំពាក់បរិក្ខារមួយចំនួនផ្សេងទៀត បម្រើឱ្យការងាររដ្ឋបាលក្នុងអង្គភាព។

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ទីបញ្ជាមការជួរមុខនេះ មានភារកិច្ចសំខាន់ក្នុងការច្បាមរាល់សកម្មភាព បទល្មើសដែលកើតមានលើផ្ទៃសមុទ្រ និងឈានដល់ការប្រើប្រាស់កម្លាំង ដើម្បីម្ចាស់ការ និងសហការជាមួយបណ្ដាស្ថាប័នពាក់ព័ន្ធធ្វើកិច្ចសហប្រតិ បត្តិការ ស្រាវជ្រាវ ប្រមូលផ្ដុំ ចែកចាយព័ត៌មាន តាមដានរាល់សភាពការណ៍សន្តិសុខលើផ្ទៃ សមុទ្រ។ ការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ រក្សាធនធានធម្មជាតិ បរិស្ថាន និងអន្តរាគមន៍ទាន់ពេលវេលា រាល់បទល្មើសនានា ការរុករក សង្គ្រោះមនុស្ស និងរាល់មធ្យោ បាយដែលទទួលរងនូវគ្រោះថ្នាក់ ដោយឧបទ្ទវហេតុផ្សេងៗបង្កឡើងដោយគ្រោះធម្មជាតិលើផ្ទៃសមុទ្រ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ ក្នុងការសម្រេចភារកិច្ច។ ទីបញ្ជាការជួរមុខនេះដើរតួជាមជ្ឈមណ្ឌល នៃការដឹកនាំបញ្ជា ការគ្រប់គ្រងសម្របសម្រួលកិច្ចសហប្រតិបត្តិការកម្លាំងចម្រុះជាមួយបណ្ដាស្ថាប័នគន្លឹះ ធ្វើការគ្រប់គ្រងចែកចាយព័ត៌មាន ជាធាតុផ្សំមួយយ៉ាងសំខាន់ក្នុងការធានាសន្តិសុខលម្ហសមុទ្រ និងតំបន់ជាប់សមុទ្រ។ ត្រៀមលក្ខណៈឆ្លើយតបនឹងការគំរាមកំហែងទាំងឡាយដែលអាចកើតមានឡើងលើផ្ទៃសមុទ្រ តំបន់ជាប់សមុទ្រ ការពារបរិស្ថាន ស្រាវជ្រាវ និងអភិរក្សធនធានធម្មជាតិ។ បង្កើនសមត្ថភាពឆ្លើយតបតាមសំណូមពរ ភារកិច្ចចំពោះមុខ រៀបចំវគ្គហ្វឹកហ្វឺនបំប៉នជំនាញ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា នៅលើផ្ទៃសមុទ្រតែងតែកើតមាននូវសកម្មភាពល្មើសផ្សេងៗ មានជាអាទិ៍ បទល្មើសនេសាទ ការជួញដូរទំនិញគេចពន្ធឆ្លងកាត់ ការចរាចរគ្រឿងញៀនខុសច្បាប់។ល។ រាល់សកម្មភាពទាំងនេះ បង្កផលអវិជ្ជមានខ្លះៗដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពសង្គម។ រាល់សកម្មភាពបទល្មើសទាំងឡាយ វាអាចកើតឡើងនៅចំណុចណាមួយ ហើយរាល់សកម្មភាពទាំងនេះ វានឹងបន្តទៅកាន់ចំណុចផ្សេងទៀតនៅក្នុងដែនសមុទ្រកម្ពុជា។ ថ្វីត្បិតតែសភាពការណ៍ និងសកម្មភាពខាងលើកើតមានតិចតួចក៏ពិតមែន ប៉ុន្តែវានឹងអាចវិវឌ្ឍន៍កាន់តែធំ ប្រសិនបើយើងមិនបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងសភាពការណ៍។ បញ្ហានេះតម្រូវឱ្យយើងមានការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាភ្នាក់ងារអនុវត្តច្បាប់ចម្រុះថ្នាក់ជាតិ និងជាមួយដៃគូសន្តិសុខក្នុងតំបន់ ។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ទីបញ្ជាការជួរមុខជាមជ្ឈមណ្ឌលប្រតិបត្តិការ ជម្រុះជាមួយបណ្ដាស្ថាប័ន ក្រសួង មានជាអាទិ៍ កងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសាធារណការ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច រួមនឹងលេខាធិកាដ្ឋាន នៃគណៈកម្មការជាតិប្រឆាំងអំពើភេរវកម្ម ដើម្បីប្រមូលផ្តុំទិន្នន័យ និងចែកចាយពត៌មាន នឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពល្មើសកើតមានជាយថាហេតុ នៅលើផ្ទៃសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes