-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលខេត្តបន្ទាយមានជ័យ ជំរុញមន្ត្រីអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ ត្រៀមគ្រប់លក្ខណៈ មធ្យោបាយ ដើម្បីឆ្លើយតបដោះស្រាយភ្លាមៗ ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង

ចំនួនអ្នកទស្សនា: Views

 


 បន្ទាយមានជ័យ: ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់មន្ត្រីជំនាញអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ក្នុងខេត្ត មានវិធានត្រៀមគ្រប់លក្ខណៈ មធ្យោបាយ ដើម្បីឆ្លើយតបដោះស្រាយភ្លាមៗ ក្នុងករណីមាន គ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង ខណៈដែល ប៉ុន្មានថ្ងៃ មកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់បង្ក ឱ្យមានជំនន់ទឹកភ្លៀង បានជន់លិចតំបន់មួយ ចំនួន នៅក្នុងខេត្តជាប់ព្រំដែនថៃមួយនេះ។

ការជំរុញបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមដំណើរជាមួយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនឹងកងកម្លាំង ចម្រុះចុះពិនិត្យមើល ជំនន់ទឹកភ្លៀង និងកាយបើកមុខទឹកបង្ហូរ និងបញ្ចៀសពីការជន់លិចផ្ទះ របស់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងនៅតំបន់ព្រំដែន ក្នុងស្រុកថ្មពួក ស្រុកអូរជ្រៅ កាលពីថ្ងៃ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១២ខែ កញ្ញា ឆ្នាំ២០២១។

ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុង១សប្តាហ៍ នេះបានទទួលរងទឹកភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនជាប់ៗគ្នា និងទទួលលំហូរទឹកមក ពីព្រំ ដែនថៃ និងស្រុកបវេល ខេត្តបាត់ដំបង បានបង្កឱ្យមានការជន់លិចនៅតំបន់មួយចំនួន ក្នុងស្រុកម៉ាឡៃ, ក្រុងប៉ោយប៉ែត, ស្រុកមង្គមបូរី, ស្រុកអូរជ្រៅ, ស្រុកថ្មពួកជាដើម។ តែមក ដល់ពេលនេះ មិនមានបញ្ហាអ្វីឱ្យរងគ្រោះខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំ និងគ្រោះ ថ្នាក់ដល់មនុស្សសត្វនោះទេ ជាលំហូរទឹកចាល់ជន់លិចបន្តិចបន្តួច ។

ទោះជាយ៉ាងនេះ ក្នុងនាមអាជ្ញាធរខេត្តបន្ទាយមានជ័យ ឯកឧត្ត អ៊ុំ រាត្រី អភិបាលខេត្ត បានណែនាំ ក្រើនរម្លឹកមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ថែមទៀត តាមដាន ជាប្រចាំពីស្ថានភាពជំនន់ទឹកភ្លៀងនេះ។ ជាមួយនេះដែរឯកឧត្តម បាន អំពាវនាវប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ស្តាប់តាមការជូនដំណឹង និងការប្រកាសរបស់អាជ្ញាធរ ដើម្បី ចៀសផុតពីគ្រោះថ្នាក់ បើក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់ធ្ងន់ធ្ងរ កើតឡើងនោះ៕

     

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes