-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទារ អ្នកញៀនគ្រឿងញៀនខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

 


ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវពន្លឿននូវការសាងសង់ ឲ្យបានរួចរាល់តាមការគ្រោងទុក ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព ប្រើប្រាស់បានយូរអង្វែង។

ការជំរុញនេះធ្វើឡើងនៅក្នុង កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទារ អ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ដែលមានទីតាំងស្ថិតភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានស្នើឲ្យ ក្រុមហ៊ុនទទួលការសាងសង់ត្រូវពន្លឿនដល់ការងារដាក់លូបង្ហូទឹក និងផ្លូវក្នុងមណ្ឌល ពីព្រោះពេលនេះជារដូវភ្លៀង ដើម្បីជៀសវាងកុំឲ្យលិចទឹកក្នុងការដ្ឋាន និងពិបាកដល់ការដឹកជញ្ជូនសម្ភារៈ ដែលអាចធ្វើឲ្យរាំងស្ទះដល់ការងារសាងសង់។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យក្រុមហ៊ុនសាងសង់ត្រូវរៀបចំសាលប្រជុំ សម្រាប់ថ្នាក់ដឹកនាំ និងក្រុមការងារចុះមកប្រជុំ និងត្រួតពិនិត្យ ត្រូវរៀបចំប្រព័ន្ធដាក់ភ្លើងឲ្យបានល្អ ពង្រឹងលើការងាររក្សាសន្ដិសុខ សណ្តាប់ធ្នាប់ក្នុងការរដ្ឋាន ជាពិសេសត្រូវរៀបចំវិធានការការពារជំងឺកូវីដ-១៩ ដល់កម្មករ ចំពោះ កម្មករថ្មីត្រូវធ្វើតេស្តមុននឹងចូលធ្វើការ កម្មករទាំងអស់តំរូវឲ្យស្នាក់នៅក្នុងការដ្ឋាន មិនអនុញ្ញាតឲ្យទៅក្រៅឡើយ ដើម្បីការពារការឆ្លងកូវីដ-១៩ ក្នុងការដ្ឋាន ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តក៏បាន ណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវសហការសុំយោបលជាមួយរដ្ឋបាលខេត្ត និងក្រុមបច្ចេកទេស ដើម្បីគុណភាពសំណង និងការសាងសង់អាចសំរេចបានតាមផែនការ ឯកឧត្តមនឹងចាត់អភិបាលរងខេត្តម្នាក់ចុះប្រចាំការផ្ទាល់ដើម្បីធ្វើឲ្យការងារនេះកាន់តែទទួលបានលទ្ធផលល្អប្រសើរផងដែរ។

សូមជម្រាបជូនថា មណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដីទំហំ១០ ហិកតា ក្នុងនោះមាន២១អគារ រួមមានអាគារសិក្សាពហុជំនាញ អគាការិយាល័យរដ្ឋបាល អគាររោងជាងសម្រាប់បុរស នារី អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ អាគារអប់រំផ្លូវចិត្ត រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាង ៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ នឹងអាចទទួលព្យាបាលអ្នកញៀនគ្រឿងញៀនបានប្រមាណជាងពីរពាន់នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ spsnews

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes