( កំពង់ធំ ) ៖ នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត បាននិមន្តព្រះចៅអធិការវត្តត្រពាំងព្រលិត ម៉ន វិមាន និងព្រះសង្ឃចំនួន ៤ អង្គ ប្រារពពិធី សូត្រមន្តដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំមកនូវសិរីសួស្ដី ដល់មន្ត្រី បម្រើការងារនៅមន្ទីរព័ត៌មានទាំងអស់ សូមមានសុខភាពល្អបរិបូរនិងសម្រេច កិច្ចការងារ ដោយទទួលបានជោគជ័យគ្រប់ៗគ្នា ។
នៅក្នុងពិធីនោះ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត ក៏បានបួងសួង សូមឱ្យទេវតាឆ្នាំថ្មី ទ្រង់ ព្រះនាម កិរិណីទេវីដែលជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ឆ្នាំខាល ចត្វាស័ក គ្រឹស្តសករាជ ២០២២ តាមជួយបីបាច់ថែរក្សាគ្រួសារមន្ទីរព័ត៌មានទាំងអស់ ឱ្យមានសុខភាពល្អជាពិសេស គឺសម្រេចកិច្ចការងារ នៅក្នុងអង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ធំយើងនេះ ប្រកបដោយភាពជោគជ័យជារៀងរហូត ។
បន្ទាប់មក លោកជំទាវក៏បាន ចែកជូននូវថវិកា ដល់លោកយាយ លោកតានិងមន្ត្រីមន្ទីរព័ត៌មានទាំងអស់ ដែលបានចូលរួមក្នុងពិធីនោះ នូវថវិកាមួយចំនួនផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara
0 Comments:
Post a Comment