-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

លោក សាយ សំអាល់ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views



(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករកំពង់ផែស្វយ័ត នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសសំណេះសំណាលនេះ លោក សាយ សំអាល់ បានសម្តែងក្តីសោមនស្សរីករាយ ក៏ដូចជាកោតសរសើរនូវវីរភាពនៃមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានវិន័យ ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយក្នុងការចូលរួមរក្សានូវកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ និងទូទាំងប្រទេសផងដែរ។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ប្រាប់ដល់កម្មករឱ្យដឹងបន្ថែមទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាខេត្តគំរូសេដ្ឋកិច្ចពហុបំណង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ការរៀបចំទីក្រុងបានល្អស្អាត ហើយមានព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលជាសក្តានុពលសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងរួមចំណែកផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ឱ្យដឹងថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ឋ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ និងបងប្អូនកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាង១ពាន់នាក់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes