-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ឆ្នាំមុនការកំសាន្តបុណ្យចូលឆ្នាំមិនមែនជាអទិភាពទេ តែឆ្នាំនេះប្រជាពលរដ្ឋប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិបាន ដោយមិនភ័យខ្លាចអ្វីឡើយ

ចំនួនអ្នកទស្សនា: Views

 


 រាជធានីភ្នំពេញ: ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ឆ្នាំមុនការកំសាន្តបុណ្យចូលឆ្នាំមិនមែនជាអទិភាពទេ តែឆ្នាំនេះប្រជាពលរដ្ឋអាចប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិបាន ដោយមិនភ័យខ្លាចអ្វីឡើយ តែត្រូវបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួន។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាព្រឹកនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានគូសរម្លឹកថា មួយឆ្នាំគត់ (១៣ មេសា ២០២១ - ១៣ មេសា ២០២២) កាលពីមួយឆ្នាំមុនថ្ងៃនេះ (១៣ មេសា ២០២១) គឺជាថ្ងៃដែលឯកឧត្តមផ្ទាល់ និងលោកជំទាវ ព្រមទាំងក្រុមការងារកំពុងមមារញឹកទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមណ្ឌលព្យាបាលជម្ងឺកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អោយបានលឿន (បន្ទាប់ពីបានបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅសណ្ឋាគារ the Great Duke និងមន្ទីរពទ្យហ្លួងម៉ែ ដែលពេលនោះមានឈ្មោះថា នគរទេព្យ) ដោយសារការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ នៅរាជធានីភ្នំពេញនាពេលនោះ មានការកើនឡើងខ្លាំង ដែលតម្រូវអោយរៀបចំកន្លែងព្យាបាលបន្ថែមជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជម្ងឺកូវីដ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ជឿជាក់ថា បងប្អូនដែលរស់នៅភ្នំពេញប្រាកដជាចងចាំច្បាស់នូវអារម្មណ៍របស់យើងនៅពេលនោះ ដែលពោរពេញទៅដោយការព្រួយបារម្ភ ភ័យខ្លាច និងមិនច្បាស់លាស់ថាទៅមុខនឹងទៅជាយ៉ាងណា បើមួយថ្ងៃៗមានអ្នកឆ្លងកូវីដ១៩ច្រើនបែបនេះ? ហើយការគិតគូរ អំពីការនាំគ្រួសារទៅដើរកំសាន្តពេលចូលឆ្នាំថ្មី កាលពីឆ្នាំមុននោះ ប្រាកដជាមិនមែនជាអាទិភាពសម្រាប់បងប្អូនទេ។ អាទិភាពរបស់បងប្អូននាពេលនោះ គឺការថែរក្សាសុខភាពនិងអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារ ពោលគឺធ្វើយ៉ាងណាកុំអោយឆ្លងជម្ងឺកូវីដ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា បើយើងចាំពីស្ថានភាពកាលពីមួយឆ្នាំមុនដូច ដែលឯកឧត្តម បានរៀបរាប់ដោយសង្ខេបពីខាងលើ យើងប្រាកដជាមានមោទនភាពណាស់ ដែលក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានជោគជ័យ ដែលអាចអោយយើងបើកដំណើរការប្រទេសរបស់យើងឡើងវិញបាន ហើយពេលចូលឆ្នាំនាឆ្នាំនេះ ប្រជាពលរដ្ឋទូទាំងប្រទេសអាចប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើង ជាមួយមិត្តភក្តិនិងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ។

តែទោះជាយ៉ាងណាក្តី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួន៕

សម្រួលផ្សាយ៖ dara

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes