-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ “បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា”

ចំនួនអ្នកទស្សនា: Views

   

  កែប៖ នៅព្រឹកថ្ងៃច័ន្ទទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ “បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា” នៅសាលប្រជុំសាលាខេត្តកែប ដោយបានការ

អញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម អគ្គលេខាធិការ គ.អ.ឆ.ក ឯកឧត្ដម រដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ លោក អភិបាលរងខេត្ត កំពត ព្រះសីហនុ និងខេត្តកោះកុង។ បន្ទាប់ពី ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជាខេត្តកែប មានមតិស្វាគមន៍រួចមក ។

 ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក មានប្រសាសន៍ថា ខេត្តកែបជា ខេត្តមួយដែលមានអេកូទេសចរណ៍ធម្មជាតិប្រណីតកម្រិតខ្ពស់នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាត បំផុតលើសកលលោក និងជាខេត្តដែលមានឈ្មោះល្បីល្បាញ ដែលបានទទួលពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ពានរង្វាន់ឡាបែលទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ល។ ចំពោះការគ្រប់គ្រង និង ការអភិវឌ្ឍន៍ខេត្តកែប គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត ក្រោមការគាំទ្រ

បច្ចេកទេសដោយក្រសួង ​រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីក្នុងខេត្តកែប សម្រាប់ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បី ជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសការអភិវឌ្ឍន៍ដែនដីខេត្តកែបទាំងមូល ស្របតាមចក្ខុវិស័យគោលនយោបាយជាតិ ស្តីពី ការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។ ឯកឧត្តមបន្តថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការ

រៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធានាការគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍ តាមរយៈការធ្វើសមាហរណកម្មនូវផែនការយុទ្ធសាស្ត្ររៀបចំដែនដីនិងការធ្វើឱ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់ នានា តាមវិស័យប្រកបដោយភាពសុខដុមរមនានៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន ឯកឧត្តមបណ្ឌិត បានផ្តល់នូវ អនុសាសន៍ ដល់រដ្ឋបាលខេត្តទាំង៤ ក្នុងការពង្រឹងគ្រប់គ្រងបន្ថែមលើការអភិរក្ស និងអភិវឌ្ឍន៍នូវចំណុចមួយចំនួនដូចខាងក្រោម៖ ១- ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញបៃតងតាមបណ្តោយឆ្នេរ ដើម្បីជាលម្ហ សាធារណៈប្រកបដោយភាពសុខដុមរមនា និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។

ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការរង គ.អ.ឆ.ក និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត និង បទបង្ហាញស្តីពី `` ការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ខេត្តកែប`` ដោយ ឯកឧត្ដម លី រស្មី រដ្ឋលេខាធិការក្រសួង ដ.ន.ស៕

 មន្ទីរព័ត៌មានខេត្តកែប:សម្រួលដោយ៖ដារ៉ា

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes