បាត់ដំបង: ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងចាប់ផ្តើមបើកដាក់ដំណើរការឲ្យប្រជាពលរដ្ឋទាំងសងខាងកម្ពុជា-ថៃចេញចូលដោះដូរទំនិញ ក្រោយមានកិច្ចពិភាក្សា និងយោគយល់គ្នា។
អាជ្ញាធរស្រុកកំរៀងបានបញ្ជាក់ថា ក្រោយពីមានជំនួបពិភាក្សាមួយកាលពីនៅតំបន់ព្រំដែនកម្ពុជា-ថៃ រវាងក្រុមការងារលោកអភិបាលស្តីទីស្រុកកំរៀង ខេត្តបាត់ដំបង ជាមួយនឹងអភិបាលស្រុកប៉ងណាំរ៉ង ខេត្តចាន់បូរ៉ី ប្រទេសថៃ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ បានសម្រេចបើកដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ជាមួយនិងច្រកទ្វារព្រំដែនបានឡែម ស្រុកប៉ងណាំរ៉ង។
ការដាក់ឲ្យដំណើរការសាកល្បងនេះដែរចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះតទៅ ដោយបានអនុញ្ញាតអ្នកដំណើរ បានឆ្លងកាត់ ពិសេសកសិករដែលរស់នៅតាមបណ្តោយបន្ទាត់ព្រំដែនរវាងតំបន់ព្រំដែនស្រុកទាំងពីរបានចេញចូលត្រឹមផ្សារដើម្បីដោះដូរទំនិញ ឬកសិផលនានាទៅវិញ ទៅមក និងអាចយករថយន្តចូលទៅក្នុងផ្សារថៃបាន ប៉ុន្តែត្រូវគោរពវិធានការ ការការពារជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវម៉ត់ចត់៕
0 Comments:
Post a Comment