-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គោលនយោបាយអភិវឌ្ឍន៍សង្កាត់ អាណត្តិទី៥ គឺជាធាតុសំខាន់ សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់

ចំនួនអ្នកទស្សនា: Views

  ភ្នំពេញ: ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំ ណាល ជាមួយសមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀលថ្ងៃ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំគណបក្សខណ្ឌដង្កោ ។ 

 លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ មានការអភិវឌ្ឍលើគ្រប់វិស័យ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលឈរលំដាប់លេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក ។ លោកជំទាវ ក៏បានកោតសសើរដល់នារីនៅគ្រប់លំដាប់ថ្នាក់នៅខណ្ឌដង្កោ ដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តថា គោលនយោបាយអភិវឌ្ឍន៍សង្កាត់ អាណត្តិទី៥ គឺជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋាន រួមមាន ៧ចំណុច ៖

 ទី១. ជាសង្កាត់ដែលបានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ប្រជាពលរដ្ឋរស់នៅដោយសុខុដុមរមនាបានល្អប្រសើរ។

 ទី២. ជាសង្កាត់ដែលបានអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ៧ចំណុចល្អប្រសើរ ។

 ទី៣. ជាសង្កាត់ដែលបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាពល្អប្រសើរ ។ 

ទី៤. ជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលនៅសេសសល់ក្នុងភូមិ សង្កាត់ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ សប្បុរសជន រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ។ 

ទី៥. ការផ្តល់សេវាសុខាភិបាល និងការងារអនាម័យក្នុងភូមិ សង្កាត់ឱ្យបានល្អប្រសើរ ។ 

ទី៦. ជាសង្កាត់ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ ។

ទី៧. ពង្រឹង និងវិសាលភាព នៃការអនុវត្តគោលនយោបាយគាំពារសង្គម ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។

 សម្រាប់អ្នកចូលរួមក្នុងសំណេះសំណាលនៅថ្ងៃនេះចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅអប់រំ១ក្បាល, អាល់កុល១ដប និងថវិកា៥ម៉ឺនរៀលផងដែរ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes