កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្តបានទទួលអំណោយពីលោក វង្ស ចំរើន និង លោកស្រី គង់សុីថារ័ត្ន សមាជិកក្រុមការងារបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាចសម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ។
អំណោយរួមមានអង្ករ ចំនួន១តោន ម៉ាស់ ចំនួន០៤កេសធំ អាល់កុល ០៤កាន ស្មើ១២០លីត្រ និងទឹកសុទ្ធចំនួន៨០យួរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលបានចំណាយនូវធនធានដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តពេលដែលកំពុងជួបកាលំបាកក្នុងអំឡុងពេលកូវីដ១៩ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា អំណោយទាំងអស់ដែលទទួលបានពីសប្បុរសជនត្រូវបានបែងចែកនិងយកទៅប្រើប្រាស់អោយចំគោលដៅគ្រប់មណ្ឌលចត្តាឡីស័កនិមួយៗក្នុងខេត្តដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ ធូ កុសល
0 Comments:
Post a Comment