-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកខ្សាច់កណ្តាល ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ចំនួនអ្នកទស្សនា: Views


កណ្ដាល: ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ធ្វើឱ្យមានការខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ចំនួន៩ខ្នងផ្ទះ ក្នុងនោះផ្ទះរងការខូចខាតទាំងស្រុងមានចំនួន ២ខ្នង ។

ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានសម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងដែលបង្ករដោយគ្រោះធម្មជាតិនាពេលនេះ។

ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ត្រូវរកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលអាចងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឱ្យបានល្អ ជាពិសេសក្មេងតូចៗកុំឱ្យលេងទឹកដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដោយ សារលង់ទឹក ។ ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវអនុវត្តន៍តាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣កុំ និង ៣ការពារ ដើម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ ។

អំណោយដែលបាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៩គ្រួសារ នាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម, មី០១កេស, ត្រីខកំប៉ុង០១យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកបរិសុទ្ធ០១កេស, ប្រេងឆា០១ដប, ជែល០១ដប, ម៉ាស០១ប្រអប់, កៅស៊ូតង់០១, និង ថវិកាចំនួន ៤០ម៉ឺនរៀល។ បន្ថែមពីលើនេះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានជួយសង់ផ្ទះឡើងវិញដល់គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង ចំនួន២គ្រួសារ និង បានផ្តល់ថវិកាបន្ថែមចំនូន ២០ម៉ឺនរៀលទៀត ដល់គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរចំនួន២គ្រួសារ ។ ដោយឡែកប្រជាពលរដ្ឋចំនួន៥គ្រួសាររងគ្រោះខូចខាតដោយអន្លើរ ទទួលបានថវិកាបន្ថែមចំនួន ១០ម៉ឺនរៀល ផងដែរ៕

 (ប្រភព:រដ្ឋបាលខេត្តកណ្តាល)

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes