-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលខេត្តសៀម បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ១៤២នាក់ និងជាសះស្បើយ២៥​នាក់

ចំនួនអ្នកទស្សនា: Views

  



ខេត្តសៀមរាប:ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១  រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤២នាក់ និងព្យាបាលជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់។

តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងចំនួនអ្នកឆ្លងថ្មីខាងលើនោះរួមមាន ករណីទី១ ដល់ទី៣១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣២ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៣៨ ដល់ទី៤១ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ចំពោះ ករណីទី៤២ ជាអ្នកធ្វើដំណើរមកពីខេត្តព្រះវិហារ, ករណីទី៤៣ និងទី៤៤ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ, ករណីទី៤៥ ដល់ទី៥២ ជាករណីឆ្លងបន្តពីអ្នកដំណើរមកពីភ្នំពេញ(ការដ្ឋានRosae Apple Sqare) និងករណីទី៥៣ ដល់ទី៥៧ ជាករណីឆ្លងបន្តពីអ្នកជម្ងឺឈ្មោះ លាស់ ហេង។ ជាមួយគ្នានេះ ករណីទី៥៨ ដល់ទី១២៨ ជាករណីមានប្រភពចម្លងចេញពីមណ្ឌលស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន, ករណីទី១២៩ ដល់ទី១៤១ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ រីឯ ករណីទី១៤២ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ទន្ទឹមនឹងនោះ ក៏ករណីព្យាបាលជាសះស្បើយចំនួន ២៥នាក់ផងដែរ ដែលអ្នកទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខេត្តសៀមរាប រកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ចំនួន ២,២៨០នាក់, បានព្យាបាលជាសះស្បើយចំនួន ៧៦៣នាក់, ស្លាប់ ២២នាក់ និង១,៤៩៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប, 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes