-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម សាយ សំអាល់ ទទួលជួបឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត ស៊ុយអែត

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ : ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិ ស្ថាន នៅថ្ងៃ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងឱកាសជម្រាបលានោះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលកន្លងមកបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស៊ុយអែតលើការងារ climate change ការកាត់បន្ថយប្លាស្ទិក និងមានការសោកស្តាយ ដែលបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ នឹងត្រូវបន្តនៅ បណ្តាប្រទេសផ្សេងទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអែត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី ពហុភាគី និងនៅលើឆាកអន្តរជាតិ ជាមួយកម្ពុជា ជាពិសេសការបន្តផ្តល់ជូននូវអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសស៊ុយអែត ។

ជាមួយគ្នានោះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរូមកិច្ចប្រជុំអង្គការសហប្រជាជាតិ កម្រិតខ្ពស់នៅឆ្នាំក្រោយផងដែរ។

ប្រភពខាងលើបន្តថា ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម Bjorn Haggmark ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោ បាយ បានបើកឱកាសឱ្យកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសស៊ុយអែត ក៏ដូចជាបណ្តាប្រទេសដទៃទៀត លើវិស័យបរិស្ថាន ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យរាល់បេសកកម្មការទូត នៅបណ្តាប្រទេសដទៃទៀត ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes