-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

គណៈអភិបាលនិងក្រុមប្រឹក្សាខេត្តប៉ៃលិន ជំរុញឲ្យមានការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋានឲ្យបានទាន់ពេលវេលា

ចំនួនអ្នកទស្សនា: Views

 


ប៉ៃលិនៈ គណៈអភិបាល និងប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនបានជំរុញឲ្យមានការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋានឲ្យ បានទាន់ពេលវេលា ដើម្បីផ្តល់ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អប្រសើរ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាល់បញ្ហាប្រឈមដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តនឹងខិតខំធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា។ លោកជំទាវបានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក្រុង/ស្រុក, ឃុំ/សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើល ឡើងវិញនូវរាល់បញ្ហាប្រឈមនាពេលកន្លងមក មិនត្រូវទុកចោលនោះទេ ត្រូវធ្វើការដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងការងារជំនាញរបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។ លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋ ត្រូវមានឆន្ទៈមុះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលបងប្អូនកំពុងប្រឈម និងសំណូមពរ។ ជាមួយគ្នានោះដែរ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ក៏បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសរួមគ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។ សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តប៉ៃលិនក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាពេលនោះ ក៏មានការចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងឃុំ/សង្កាត់ជាច្រើនរូបផងដែរ៕ប្រភព: មន្ទីរព័ត៌មានខេត្តប៉ៃលិន ប៉ៃលិន

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes