-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសបុណ្យខួបលើកទី៤៤ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

ចំនួនអ្នកទស្សនា: Views

 



(​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​បើក​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ដើម្បី​ពង្រឹង​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​កិច្ចប្រជុំ​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត នាយក​-​នាយករង​សាលាខេត្ត នាយក​-​នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អភិបាលក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប ដែល​ធ្វើឡើង​នៅ​សាលប្រជុំ ក សាលាខេត្ត និង​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ ZOOM​។​

​កិច្ចប្រជុំ​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ដាក់ចេញ​វិធានការ​មួយចំនួន ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​សហការគ្នា អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម ផែនការ​ការពារ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ខួប​លើក​ទី​៤៤ ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ផែនការ​ត្រៀម​ការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​ពេល​បោះឆ្នោត​សាកល្បង នាពេលខាងមុខ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​កោតសរសើរ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​បំពេញភារកិច្ច​ការងារ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ជាមួយនឹង​ការបំពេញ​ការងារ​បាន​យ៉ាង​ល្អ​នាពេល​កន្លងមកហើយ​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បានធ្វើការ​ក្រើនរំលឹក និង​ដាក់ចេញ​វិធានការ​មួយចំនួន បន្ថែមទៀត ដើម្បី​ពង្រឹង​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់ ធានា​ដល់​ការទប់ស្កាត់​ការឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​ចាត់​ឲ្យ​គណៈ​គណៈកម្មការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ថ្នាក់​ខេត្ត​-​ស្រុក អភិបាលក្រុង​ស្រុក មន្ទីរជំនាញ និង​អាជ្ញាធរ​រួមគ្នា​ត្រូវ​អនុវត្តន៍​ឲ្យ​ខាន​តែ​បាន​។​

​បន្ថែម​ពី​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៍បាន​ណែនាំ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​នូវ​រាល់​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​បន្ត​នៃ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ បន្ត​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​ភូមិ​ឃុំ​-​សុវត្ថិភាព និង​ចាំ​ទទួល​រាល់​សំណើរ​ពលរដ្ឋ​យកទៅ​ដោះស្រាយ បង្ក្រាប​រាល់​បទល្មើស​ទាំង​អស់​ក្នុងភូមិ​សាស្ត្រ​ខេត្ត ដើម្បី​ធានា​សុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ពិសេស​បទល្មើស​នេសាទ​ខុសច្បាប់ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes