លោក សឿម ប៊ុនរិទ្ធិ ធ្វើការព្រមានបែបនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២១ ដល់មន្ត្រីជំនាញ អាជ្ញាធរដែនដី និងតំណាងប្រជានេសាទ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោកបន្តថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទើបបើកការនេសាទឡើងវិញ។ តែក៏មិនអាចនេសាទដោយសេរីក្នុងតំបន់ហាមឃាត់ឬតំបន់ ដែលរដ្ឋបានធ្វើការអភិរក្សជីវៈចម្រុះនោះទេ ។ សូមឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយបន្តដល់ប្រជានេសាទទាំងអស់ អំពីរដូវនៃការបិទនេសាទនេះ ហើយអ្វីដែលសំខាន់សូមឱ្យមន្ត្រី និងអាជ្ញាធរ មិនត្រូវយកលុយពីប្រជានេសាទ ជាថ្នូរនឹងការបើកដៃឱ្យមានការប្រព្រឹត្តបទល្មើសនេសាទនោះទេ ហើយសូមឱ្យអ្នកមានការពាក់ព័ន្ធជាមួយជនល្មើសនឹងបទល្មើសនេសាទ និងបទល្មើសកាប់ព្រៃលិចទឹក ត្រូវដកខ្លួនជាបន្ទាន់ ។
លោកអភិបាលរងខេត្ត ក៏បានអំនាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការកាប់ព្រៃលិចទឹកដើម្បីដាំដំណាំជាបន្ទាន់នោះ ដើម្បីកុំឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន កាន់តែរិចរិលទៅពីមួយថ្ងៃទៅមួយថ្ងៃ និងសត្វស្លាប ដែលកំពុងមានវត្តមាននៅក្នុងតំបន់សត្វស្លាប កុំបរបាញ់ដែលនាំឱ្យមានការវិនាសបាត់បង់ ព្រោះតំបន់សត្វស្លាបនេះ គឺជាការទាក់ទាញដល់កំណើនភ្ញៀវទេសចរមកលេងកម្សាន្ត និង ផ្តល់នូវប្រាក់ចំណូលដល់ពួកគាត់ ៕
(ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)
0 Comments:
Post a Comment