-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សៀវភៅ «កំពូលអ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី» ស្តីពីជីវិតសម្តេច ហ៊ុន សែន លើសមរភូមិចរចាសន្តិភាព នឹង ត្រូវ បោះ ពុម្ព ឆាប់ៗនេះ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ): ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ យោងតាមលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឱ្យអ្នក សារព័ត៌មាន ដឹងថា សៀវភៅ «កំពូលអ្នកយុទ្ធសាស្ត្រវ័យក្មេង» ស្តីពីជីវិតសម្តេច ហ៊ុន សែន ក្នុងដំណើរចរចា ស្វែង រក សន្តិភាព សម្រាប់ប្រទេសកម្ពុជា អំឡុងឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ នឹងត្រូវបោះ ពុម្ពឆាប់ៗ នេះ។

លោក ពៅ សុខ បានបញ្ជាក់ឱ្យដឹងទៀតថា អ្វីដែលជាភាពអស្ចារ្យរបស់សម្តេច ហ៊ុន សែន នៅក្នុងសៀវភៅនេះ គឺ ទី១ ទោះបីនៅពេលនោះ សម្តេចទើបតែមានអាយុ៣៦ឆ្នាំ ប៉ុន្តែ សម្តេច បានធ្វើឱ្យព្រះករុណា ព្រះបាទ នរោត្តម សីហនុ យល់ព្រម ទទួល ជួបចរចាជាលើកដំបូង និង ធ្វើ ឱ្យព្រះករុណា មានការភ្ញាក់ផ្អើល កោតសរសើរក្រៃលែងថា សម្តេច ហ៊ុន សែន ជាមនុស្សឆ្លាតវាងវៃ ខណៈពីដំបូងឡើយ ព្រះអង្គបានរារែក និងហាក់រើសអើងថា ព្រះអង្គមិនគួរបន្ទាប ព្រះកាយមកជួបចរចា ជាមួយសម្តេច ហ៊ុន សែន ដែលមិនដឹងជាមនុស្សចេញមកពីប្រភពណា និងមានចំណេះ ដឹងកម្រិតណា? ទី២ តាមរយ:ការ ចរចាលើក ដំបូងនេះ និងតាមរយៈពី សារព័ត៌មានល្បី ៗរបស់ ពិភព លោក សម្តេច ហ៊ុន សែន បានធ្វើឱ្យពិភពកលោកក្រើកឡើង និង ស្គាល់ ពី កិត្តិនាមរបស់សម្តេច បន្ទាប់ ពី ស្ងប់ ស្ងៀមជាយូរមកហើយ ស្តី ពីបញ្ហាជម្លោះនៅ កម្ពុជា ដែលកាលពីមុនមក កិត្តិនាម កិត្តិសព្ទរបស់សម្តេច មិនត្រូវបានគេស្គាល់ ឡើយ។ ក្នុងចំ ណោមសារព័ត៌មានល្បីៗមួយចំនួន ដូចជា ប៊ីប៊ីស៊ី អាអេហ្វប៉េ ស៊ីអិនអិន សុទ្ធតែកោតសរសើរថា សម្តេច ហ៊ុន សែន ជា មនុស្ស ឆ្លាត និងជានាយករដ្ឋមន្រ្តីវ័យក្មេង ជា ងគេលើលោក។ នេះជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធ សាស្រ្ត ជាច្រើនទៀត ដែលសម្តេច ហ៊ុន សែន បានបង្កើតឡើង ដើម្បីសន្តិភាព និងផលប្រយោជន៍ជាតិ និង តំបន់ ទាំង មូល។

លោកទីប្រឹក្សា និងជាអ្នករៀបរៀងសៀវភៅនេះ បានឱ្យដឹង ទៀត ថា ក្នុងសៀវភៅ« កំពូលអ្នកយុទ្ធ សាស្រ្តវ័យក្មេង» នេះ មានរៀបរាប់អំពីយុទ្ធសាស្រ្តនៃការចរចា របស់សម្តេច ហ៊ុន សែន និងឧបសគ្គនានារាប់ មិនអស់ ក្នុងដំណើរ ការចរចាចន្លោះពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ ទម្រាំឈានដល់កិច្ច ព្រម ព្រៀងប៉ារីស២៣តុលា ១៩៩១ និងការបោះ ឆ្នោតឆ្នាំ១៩៩៣ ។

លោក ពៅ សុខ អះអាង ថា ប្រសិនបើមិនមែនតួអង្គចរចា មិនមែនជាសម្តេចហ៊ុន សែន ឬពីក្រៅពីសម្តេច ហ៊ុន សែន ប្រហែលជាគេមិនប ន្តការចរចាជាមូយត្រីភាគីទៀតទេ ព្រោះការ ចរចាពោរពេញទៅភាពស្មុគស្មាញ ឧបសគ្គ រាប់មិនអស់ ដោយសារតែកលឧបាយ របស់អ្នកនយោបាយជើងចាស់មួយចំនួន ក្នុងនោះមានលោក ខៀវ សំផន លោក សឺន សានផងដែរ។ ប៉ុន្តែ ដោយសារមនសិការស្រលាញ់ ស្នេហាជាតិ ស្នេហាប្រជាជន ចង់បានសន្តិភាព ជូន ជាតិមាតុភូមិ ដែលរងខ្ទេចខ្ទាំដោយសារសង្រ្គាមយូរមកហើយនោះ សម្តេច ហ៊ុន សែន បានដើរតួ ជាតួអង្គ បញ្ចុះ បញ្ចូល(ឡប់ប៊ី)គ្រប់ភាគី គ្រប់ប្រទេស ដែលពាក់ព័ន្ធឱ្យគេយល់ពីការចង់បានរបស់សម្តេច ឱ្យគេយល់ពីការ ឈឺចាប់ និងទុក្ខវេទនា របស់ប្រជាជនកម្ពុជា យល់ពីតម្លៃសន្តិភាព និងយល់ព្រមចូលតុចរចា ខណៈពេលនោះ សម្តេចហ៊ុន សែន មាន ប្រទេស ទាំងមូល មាន ប្រជាជនជាង៨លាននាក់គាំទ្រ និងត្រូវគ្រប់គ្រង។

លោកទីប្រឹក្សា បញ្ជាក់ទៀតថា អានសៀវភៅនេះ គេនឹងដឹងថា តើសម្តេច ហ៊ុន សែន បានប្រើយុទ្ធសាស្រ្តអ្វីខ្លះ ដើម្បី ធ្វើឱ្យសម្តេចជោគជ័យលើសមរភូមិចរចាសន្តិភាព និងតើសម្តេចជួបឧបសគ្គអ្វីខ្លះ? ស្មុគស្មាញបែបណា? សម្តេច អត់ធ្មត់ និងដោះស្រាយបញ្ហាបែបណា? មុន នឹងកម្ពុជា ទទួលបានសន្តិភាពពេញលេញ ដូចបច្ចុប្បន្ន៕ 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes