-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ការក្រើនរំលឹក ធ្វើឡើងបន្ទាប់ពីភូមិសាស្ត្រក្នុងស្រុកទាំងពីរ មានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងចំនួនច្រើននារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងសេចក្តីជូនដំណឹងស្តីពីការអនុវត្តន៍វិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងស្រុកទាំងពីរនេះ រដ្ឋបាលខេត្តខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦នាក់ហើយ។ ក្នុងនោះស្រុកសូទ្រនិគម ៣១នាក់ និងស្រុកជីក្រែង ៣៥នាក់ ដែលជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប បានណែនាំរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និងប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬឆ្លងកាត់ភូមិសាស្រ្តនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖

១៖ ត្រូវបន្តអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តនូវវិធានការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងខេត្តសៀមរាប និងសេចក្តីណែនាំស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន។

២៖ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣ការពារ និង ៣កុំ» និងអនុវត្តវិធានការសុខាភិបាល ហើយក្នុងករណីពុំចាំបាច់សូមកុំធ្វើដំណើចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន។
៣៖ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតបុគ្គល ពិសេសនៅក្នុងទីប្រជុំជន ផ្សារ និងទីសាធារណៈផ្សេងៗ។

៤៖ អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវអនុវត្តកាតព្វកិច្ចធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល ក្នុងករណីមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសរដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកជីក្រែង ត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីបន្តគ្រប់គ្រងចលនារបស់ប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងតាមដានស្ថានការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើការគ្រប់គ្រង សម្របសម្រួលដោះស្រាយបញ្ហានានាដែលអាចកើតមានឡើង និងពង្រឹងការអនុវត្តតាមសេចក្តីណែនាំនានា វិធានការសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមបញ្ជាក់ថា ខេត្តសៀមរាប កំពុងមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងស្ថានភាពគួរឱ្យបារម្ភ។ នៅថ្ងៃទី០៦ ខែមិថុនា ខេត្តទេសចរណ៍មួយនេះរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ ៤៦នាក់។

មកដល់ពេលនេះខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០៥នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៨៣នាក់ ស្លាប់ ២នាក់ និង ១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes