ភ្នំពេញ :ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ៖ "ពេលនេះនៅ ទីក្រុងរ៉ង់ហ្គោន សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា បានចាប់ផ្ដើមហើយ គឺប្រធានាធិបតី និងទីប្រឹក្សារដ្ឋត្រូវទាហានចាប់ខ្លួនហើយ"។
សម្តេចតេជោ បានបន្ថែមថា បញ្ហានេះកម្ពុជានឹងមិនធ្វើអត្ថាធិប្បាយទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់នៅ ក្នុងអាស៊ាន។ ព័ត៌មានអាចផ្សព្ធផ្សាយបានតែមិនត្រូវធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងបែបនេះនៅព្រឹកថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រ ព្រឹត្តកម្មទឹកស្អាតចម្ការមន៕
0 Comments:
Post a Comment