បន្ទាយមានជ័យ : ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៩៤ នាក់នៅក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានទទួលអំណោយមនុស្សធម៌របស់សា ខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយបានមួយចំណែកដល់ជី វភាពរស់នៅក្នុងគ្រួសារដែលកំពុងមានការជួបលំបាក នៅក្នុងដំណាក់ការនៃវិបត្តិជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតនេះ។
អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបា ទក្រហមកម្ពុជាខេត្ត រួមនឹងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់អ្នករស់នៅជាមួយមេរោគអេដស៍ ក្នុងក្រុងសិរីសោភ័ណ ចំនួន៩៤នាក់ កាលពីរសៀលថ្ងៃ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃចន្ទទី០៨ខែកុម្ភៈ ឆ្នាំ២០២១នៅសាខាកាកបាទក្រហមកម្ពុជា ខេត្ត ដោយក្នុង១គ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកស៊ីអ៊ីវ៣ដប,ស្ករស ២គីឡូក្រាម, ទឹកដោះគោខាប់២កំប៉ុង, ប្រេងកូឡា២ប្រអប់ ,សាប៊ូដុំប្រូធិច២ដុំ, អាវយឺត២, ក្រមា១ និងថវិកា ចំនួន ២ម៉ឺន រៀល។
នៅក្នុងឱកាសសំណេះសំណាលនេះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ក្តីនឹករឭក អាណិត ស្រឡាញ់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកា ភាពជាអ្នក ដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជានិងជាប្រ ធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋទាំងអស់ និងបានឱ្យក្រុមការងារនាំមកជូននូវ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន ស្បៀងសម្ភារ និងថវិកាមួយចំនួន ដែលទទួលបានពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជាតិ និងអន្តរជាតិ មកចែកជូនបងប្អូននា ពេលនេះ។
ឯកឧត្តម បានក្រើនរម្លឹកដល់អ្នកដែលរស់នៅជាមួយមេរោគអេដស៍ត្រូវចេះថែរក្សា សុខភាពរបស់ខ្លួនដោយមានអនាម័យត្រឹមត្រូវ ហើយសូមទៅពិនិត្យសុខភាព និង លេបថ្នាំ ពន្យាជីវិតឱ្យបានទៀងទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។ ឯកឧត្តមក៏បានដាស់តឿន ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនសូមកុំប៉ះពាល់នូវគ្រឿងញៀនឱ្យសោះ ដែលជាមូលហេតុនាំបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ នៅក្នុង សង្គម។ ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមទាំង អស់គ្នា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺ កូវីដ-១៩៕
0 Comments:
Post a Comment