-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋមន្រ្ដីកសិកម្ម ប្រកាសស្វាគមន៍ចំពោះកិច្ចសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យកសិកម្ម

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វាគមន៍ជានិច្ច ចំពោះកិច្ចសហការរវាងសភាពពាណិជ្ជកម្មអឺរ៉ុប និងកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា រួចចំណែកក្នុងការជួយលើវិស័យកសិកម្ម។

លោក វេង សាខុន បានឲ្យដឹងថា «ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយាកាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជា ឲ្យមានលក្ខណកាន់តែល្អប្រសើរ»

ការប្រកាសស្វាគមរបស់រដ្ឋមន្រ្ដីរូបនេះ ធ្វើឡើងក្នុងឱកាសទទួលជួបប្រតិភូអញ្ជើញមកពី សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំដោយលោក Tassilo Brinzer ប្រធាន The EuroCham នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានជម្រាបពី ដំណើរការវិវឌ្ឍន៍រីកចម្រើន របស់វិស័យកសិកម្ម ក្នុងបរិបទនៃការរីករាលដាលជាសកលនៃ ជំងឺឆ្លងកូវីដ១៩ ដែលកម្ពុជា ធានាបាននូវសន្តិសុខស្បៀង ហើយបាននិងកំពុងជំរុញ ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មាន អង្ករ, ម្រេច, ចំណិតដំឡូងក្រៀម, គ្រាប់ស្វាយចន្ទីកែច្នៃរួច, ចេកអំបូងលឿង, ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ លោកបញ្ជាក់ថា ទោះជាយ៉ាងណាសម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករបរិមាណកសិផលនាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប។

ដើម្បីជួយដល់វិស័យកសិកម្មនៅកម្ពុជា លោក វេង សាខុន បានស្នើលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួន ទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះជួយផ្តល់កិច្ចសហការ លើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាពផលិតកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រ លើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រី ការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។

លោក Brinzer ថ្លែងអំណរគុណចំពោះលោកមរដ្ឋមន្ត្រី និងជម្រាបជូនពីគោលបំណងសំខាន់ៗ នៃជំនួបនានេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហការរវាង The EuroCham ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជាទាំងបច្ចុប្បន្ន និងអនាគត។

លោកឲ្យដឹងថា ទោះបីកម្ពុជាបាននិងកំពុងជួបវិបត្តិកូវីដ១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងខណ:វិស័យមួយកំពុងមានវិបត្តិ។

លោកបន្ដថា មួយវិញទៀត សហភាពអឺរ៉ុបនៅតែជាដៃគូសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួង ក្នុងការជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែច្នៃកសិផល ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes