ភ្នំពេញៈ នៅវេលាម៉ោង ៧ ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ចុះស្រាវជ្រាវ និងបានរកឃើញទីតាំង ចំនួន ៣ ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
បើតាមប្រភពពី មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងនៅយប់ថ្ងៃទី២៦ កុម្ភៈ នេះថាៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ បានចុះត្រួតពិនិត្យ និងដាក់កម្លាំងហ៊ុមព័ទ្ធ ទីតាំងចំនួន ៣ កន្លែង ក្នុងមូលដ្ឋានរបស់ខ្លួន មានដូចជាៈ ទី១-ធនាគារសហពាណិជ្ជ ( UCB ) នៅផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ , ទី២-ប៉ាស៊ីហ្វីក ប៉ាស្តាកូ អេដិន និងទី៣-ផ្សារទំនើបជីបម៉ុង ស៊ូភើ ម៉ាឃីត ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រៀមសហការជាមួយ ក្រុមគ្រូពេទ្យ ដើម្បីមកយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ។
ជាមួយគ្នានេះ លោក សុខ ពេញវុធ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញ ពីខ្លួនយើង ត្រូវលាងសម្អាត នូវភាពកខ្វក់ជាមួយនឹងអាល់កុល ជែល ឬ សាប៊ូ និងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ជាប្រចាំ៕
0 Comments:
Post a Comment