-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ និងអនុវត្តវិធាន «៣ការពារ និង ៣កុំ»

ចំនួនអ្នកទស្សនា: Views

   


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ចូលរួមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងអនុវត្តឲ្យបានហ្មត់ចត់បំផុត នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន «៣ការពារ និង ៣កុំ»។

នេះបើយោងតាមសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលបណ្ដាញព័ត៌មាន ទទួលបាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលសូមបន្តអំពាវនាវជាថ្មីម្តងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងអនុវត្តឲ្យបានហ្មត់ចត់បំផុត នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន ៣ការពារ និង ៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការអនុវត្តវិធានការសុវត្ថិភាព និងសុខភាពការងារ ជូនបងប្អូនកម្មករនិយោជិត»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងបន្តណែនាំដល់ក្រសួងស្ថាប័នទាំងអស់ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារ ទីតាំងអាជីវកម្ម និងរោងចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្តេញចេញ តាមរយៈការពន្យារពេល នៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួល តាមលទ្ធភាពជាក់ស្តែង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន បាននិងកំពុងអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងបានសម្រេចចិត្ត ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភព ដែលរួមមាន១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូស តាមយន្តការខូវ៉ាក់, ១,៥លានដូស បញ្ជាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដូសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ជាទិញបន្ថែម ទៅតាមតម្រូវការចាំបាច់ជាក់ស្តែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្រុមគោលដៅជួរមុខ ដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា យ៉ាងណាក៏ដោយ ទោះបីជាយុទ្ធនាការនេះ បាននិងកំពុងប្រព្រឹត្តទៅដោយរលូន ក៏មិនមានន័យថា យើងទាំងអស់គ្នាអាចរួចផុតពីការឆ្លងជំងឺកូវីដ-១៩ បាន១០០%ដែរ ហើយស្ថានភាពសង្គម-សេដ្ឋកិច្ច អាចវិលត្រឡប់ទៅរកប្រក្រតីភាពដូចមុន ក្នុងរយៈពេលដ៏ខ្លីនោះបានឡើយ៕



0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes