-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលរងខេត្តកណ្តាល ចុះពិនិត្យការធ្វើតេស្តរកមេរោគកូវីដ-១៩ លើកម្មករ នៅបឋមសិក្សា កុយតិប

ចំនួនអ្នកទស្សនា: Views

 


កណ្តាល: ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅរសៀលថ្ងៃ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល និងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានចុះពិនិត្យការយកសំណាករបស់កម្មករ ដែលកំពុងសម្រាកព្យាបាលបឋមនៅមណ្ឌល សាលាបឋមសិក្សា កុយតិប ឃុំបែកចាន ស្រុកអង្គស្នួល ។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាលមានប្រសាសសន៍ថា បច្ចប្បន្ននៅមណ្ឌល បឋមសិក្សា កុយតិប ឃុំបែកចាន ស្រុកអង្គស្នួល មានកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័ក និង សម្រាកព្យាបាលជំងឺកូវីដ-១៩ បឋមរាប់រយនាក់នៅទីនោះ ហើយពេលនេះក្រុមគ្រូពេទ្យ កំពុង តែយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ តាមរយៈឧបករណ៍ រ៉ាភីដ តេស្ត (Rapid Test) លើពូកគាត់ចំនួន ១៤៩នាក់ជាលើកទី២ និង លើកទី៣ ដើម្បីឃ្លាំមើលអាការៈជំងឺ របស់ពួកគាត់ និង ការយកសំណាករបស់កម្មករមកពីរោចក្រ ស៊ីភី (CP)  លើកទី១ ចំនួន០៩នាក់បន្ថែមទៀត ។

គួរបញ្ជាក់ថា លទ្ធផលធ្វើតេស្ត កម្មករកម្មការិនីដែលមកពីរោចក្រ ស៊ីភី (CP) ទទួលបានលទ្ធផលវិជ្ជមាន ០២នាក់ ហើយត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌល សាលាបឋមសិក្សា កុយតិប តែម្ដង ។ រី ឯកម្មករកម្មការិនីផ្សេងទៀតលទ្ធផលធ្វើតេស្ត អវិជ្ជ មាន៕

 ( ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes