-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ ជូនគ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្នលើខ្នងទំនប់ ៥៤, ៩២ និង៩៤ ស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

ចំនួនអ្នកទស្សនា: Views

 



(ភ្នំពេញ): ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម បានចូលរួមជាអធិបតីក្នុងពិធីប្រគល់លំនៅឋានអចិន្ត្រៃយ៍ ជូនគ្រួសារប្រជាពលរដ្ឋចំនួន១៧១គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្តោះអាសន្នលើខ្នងទំនប់ ៥៤, ៩២ និង៩៤ ស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

គួរបញ្ជាក់ផងដែរថា លំនៅឋានអចិន្ត្រៃយ៍នេះ ដែលមានទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ ត្រូវបានសាងសង់តាមប្លង់ស្ថាបបត្យកម្មដោយរក្សាគម្លាតផ្នែកខាងមុខ ៥,៥ម៉ែត្រ និងគម្លាតខាងក្រោយ ៦,៥ម៉ែត្រ ដើម្បីឱ្យគ្រួសារប្រជាពលរដ្ឋ អាចសាងសង់សំណង់បន្ថែមនៅលើទីតាំងដីឡូតិ៍ផ្នែកក្រោយក្នុងទំហំអតិប្បរមា ៣,៥ម៉ែត្រ x ៤,៥ម៉ែត្រ ដែលមានគម្លាតពីរបងដីខាងក្រោយ១ម៉ែត្រ ការសាងសង់លំនៅឋាននេះ និងមានការចុះតាមដានត្រួតពិនិត្យជាប្រចាំពីក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកទេសលំនៅឋាន ដើម្បីធានានូវគុណភាព និងសុវត្ថិភាពផងដែរ។

លំនៅឋានទាំងនេះជាប្រភេទលំនៅឋានថ្មី ស្អាត សាងសង់ឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេស ប្រកបដោយផាសុខភាព និងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodia Airport Investment។

សូមជម្រាបជូនថាកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ដើម្បីជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ដែលមានផ្ទៃក្រឡាត្រឹមតែ ៤០០ហិកតា ដែលទទួលអ្នកដំណើរបានត្រឹមប្រមាណ៥លាននាក់ តែប៉ុន្នោះ។

សូមបញ្ជាក់ផងដែរថា នេះជាកាដូដ៏តម្លៃមហិមា ដែលមិនអាចកាត់ថ្លៃបាន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសភូមិសាស្រ្តខេត្តកណ្តាល និងមួយផ្នែកទៀត នៃខេត្តតាកែវ ដើម្បីធ្វើជាទីតាំងសម្រាប់ដំណើការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីលំដាប់4F នៅលើផ្ទៃដីទំហំសរុប ២៦០០ហិកតា ដែលក្នុងនោះស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល មានទំហំ ២ ២១២.៣ហិកតា ឆ្លងកាត់ស្រុកចំនួនពីរ គឺស្រុកកណ្តាលស្ទឹង និងស្រុកស្អាង។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅពេលបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០៥០។

 ប្រភព៖ ឯកឧត្តម គង់ សោភ័ណ្ឌ

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes