(ភ្នំពេញ)៖ ក្រោយពេលក្រុមប្រឹក្សាជាតិគាំពារសង្គម បានចេញសេចក្ដីសម្រេចលេខ ០២៣ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ដីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១, ក្រុមការងារមកពីក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្នាន ជាពិសេសរដ្ឋបាលសង្កាត់នានា និងក្រុមយុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសហការចុះសម្ភាស ដើម្បីកំណត់អត្តសញ្ញាណគ្រួសារគោលដៅ នៅក្នុងតំបន់ដែលធ្លាប់ ត្រូវបានអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នាពេលកន្លងមក ជាបន្តបន្ទាប់ ដើម្បីធានាថា ពួកគាត់នឹងទទួលបានការឧបត្ថម្ភពីកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់របស់រាជរដ្ឋាភិបាល។
ដោយមានការណែនាំរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមជាមួយតំណាងក្រសួងស្ថាប័ន ដែលរួមមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចុះទៅភូមិសាស្ត្រនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីសង្កេតមើលដំណើរការ នៃការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ ដែលនឹងត្រូវទទួលបានការឧបត្ថម្ភ ពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ របស់រាជរដ្ឋាភិបាល។
បន្ទាប់ពីបេសកកម្មនៅរាជធានីភ្នំពេញ, នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បណ្ឌិត ចន ណារិទ្ធ និងក្រុមការងារអន្តរក្រសួង បានបន្តបេសកកម្មសង្កេតមើលដំណើរការ នៃការកំណត់អត្តសញ្ញាណគ្រួសារគោលដៅនេះ នៅក្នុងតំបន់ដែលធ្លាប់ ត្រូវបានអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៅក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក ឈឹន សេងងួន អភិបាលរងខេត្តព្រះសីហនុ, ប្រធានមន្ទីរផែនការ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។
ក្នុងការបំពេញបេសកកម្មសង្កេតវឌ្ឍនភាពការងារនេះ ក្រុមការងារបានជម្រាបជូន ក៏ដូចជាបំភ្លឺនូវគោលការណ៍ និងវិធីសាស្ត្រលម្អិត និងបានជំរុញការពន្លឿនការអនុវត្តនីតិវិធី ដើម្បីឈានទៅបើកផ្តល់ការឧបត្ថម្ភឱ្យបានទាន់ពេលវេលា សំដៅជួយដោះស្រាយការលំបាកផ្នែកជីវភាព ដែលជាគោលបំណងនៃកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ របស់រាជរដ្ឋាភិបាលនេះ៕

0 Comments:
Post a Comment