ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និង នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅពេលនេះ។
ឯកឧត្តម បានបន្តថា ថវិកា និងសម្ភារដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និង បន្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
ថវិកា និងសម្ភារ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ផ្តល់ ថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ម៉ាសចំនួន ៥០កេសធំ ស្ព្រៃសម្លាប់មេរោគ ចំនួន ១.០០០ដប ។ ដោយឡែកអំណោយរបស់នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ផ្តល់ថវិកាចំនួន ២០លានរៀល ៕ (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)
0 Comments:
Post a Comment