-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋមន្ត្រី ថោង ខុន៖ មួយសប្ដាហ៍ក្រោយការបើករមណីយដ្ឋាន មិនទាន់មានភ្ញៀវចេញទស្សនាច្រើនទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកឡើងវិញដែរ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។

លោករដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញថា៖

* ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ។

* គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។

ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។

* ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ ដោយរង់ចាំពិនិត្យមើលស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយបន្តិចទៀត ហើយម្យ៉ាងចរន្តភ្ញៀវទេសចរក៏នៅមានតិចតួចនៅឡើយ។

* ភ្ញៀវទេសចរច្រើនតែទៅកម្សាន្តជាលក្ខណៈគ្រួសាររបស់គាត់ និងជួបជុំគ្នាតិចតួចបំផុត ហើយភាគច្រើនសុទ្ធតែប្រជាពលរដ្ឋនៅក្នុងតំបន់។

* ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ កុំ និង ៣ ការពារ ប៉ុន្តែចាំបាច់ត្រូវតែមានការឃ្លាំមើល និងមានការពន្យល់អប់រំណែនាំបន្ថែមទៀតឲ្យជាប់ជាប្រចាំ ពិសេសការរក្សាគម្លាតសុវត្ថិភាព។

* មន្ទីរទេសចរណ៍បានសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យ និងបន្តពន្យល់អបររំណែនាំដល់ទេសចរ និងអាជីវករជាម្ចាស់រមណីយដ្ឋាន ឲ្យអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការ ៣កុំ ៣ការពារ និងចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័ក និងការផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ឲ្យបានហ្មត់ចត់ និងមិនត្រូវឲ្យភ្ញៀវទេសចរទាំងនេះចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។

លោក ថោង ខុន បានបន្ថែមថា ក្រសួងទេសចរណ៍នឹងបន្តជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តឲ្យបន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្ត ផ្នែកពាក់ព័ន្ធ និងម្ចាស់មូលដ្ឋានអាជីវកម្ម និងអ្នកគ្រប់គ្រងទាំងអស់ ដើម្បីបង្កើនការអប់រំពន្យល់ណែនាំឲ្យកាន់តែសុីជម្រៅ និងជាប់ជាប្រចាំដល់ទេសចរ និងបុគ្គលិកបម្រើការ និងអ្នកផ្តល់សេវាក្នុងរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងក្នុងមូលដ្ឋាអាជីវកម្មទេសចរណ៍ទាំងអស់ឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ ការពារ ដើម្បីធានាដល់សុវត្ថិភាព និងសុខភាពទេសចរនិងប្រជាពលរដ្ឋសហគមន៍ ពិសេសនៅពេលដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នាពេលខាងមុខ៕




0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes