-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ដល់សម្ភារវេជ្ជសាស្ដ្រ និងស្បៀងអាហារទំនុកបម្រុងជូនមន្ទីរពេទ្យ ហ្លួងម៉ែ

ចំនួនអ្នកទស្សនា: Views

 


( ភ្នំពេញ): ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១  ឯកឧត្តម ប៉េង ពោធិ៍នា តំណាងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភារមួយចំនួន ប្រគល់ជូនដល់លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃ ស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

ក្នុងពិធីប្រគល់ និងទទួលនេះ ឯកឧត្តម ប៉េង ពោធិ៍នា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យហ្លួងម៉ែនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅក្នុងស្ថានការលំបាកជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយកនូវស្បៀងអាហារទំនុកបម្រុង និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យហ្លួងម៉ែ នាពេលនេះ ។

លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ ក៏បានថ្លែងអំណរគុណដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ក្នុងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ។ ដែលសកម្មភាពទាំងនេះបានបង្ហាញ អំពីការចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការយកចិត្តទុកដាក់ រួមដៃគ្នាជាមួយវិស័យសុខាភិបាល រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ។

ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យ សូមបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។

សូមជម្រាបផងដែរថា អំណោយដែលនាំមកជូនមន្ទីរពេទ្យ ហ្លួងម៉ែ នៅពេលនេះ រួមមាន៖ ម៉ាសពេទ្យ ៤៥.០០០ម៉ាស, អង្ករ ៥០០គីឡូក្រាម, ទឹកបរិសុទ្ធ ២០កេស, មី ២០កេសតូច, ទឹកស៊ីអ៊ីវ ២៤០ដប, ទឹកត្រី ២៤០ដប, អាល់កុល ៥កាន, និងថវិកាមួយចំនួនផងដែរ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes