ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បាន ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុ នសែន នាយករដ្ឋមន្ត្រីជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់គ្រួសារ អតីតយុទ្ធជនកម្ពុជាដើម្បីជួយជំរុញធ្វើឱ្យជីវភាពរស់នៅរបស់បងប្អួនកាន់តែមានភាពប្រសើរ ថែមទៀតនោះ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតបានធ្វើឡើងក្នុងឱ កាសប្រគល់ផ្ទះចំនួន១០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង ផ្តល់អំណោយស្បៀងអាហារ សម្ភារប្រើប្រាស់ ថវិកា ដល់គ្រួសារអតីតយុទ្ធជនចំនួន ៤០គ្រួសារផងដែរ កាលពីរសៀលថ្ងៃ៨រោច ខែភទ្របទឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ព្រហស្បតិ៍ទី១០ ខែកញ្ញាឆ្នាំ២០២០។
ក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត បានថ្លែងពាំនាំនូវប្រសាស ន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់។
ឯកឧត្តមក៏បានថ្លែងកោតសរសើរ ដល់អតីតយុទ្ធជនទាំងអស់ ដែលកន្លងមកបានតស៊ូ ដោយបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិរហូតដល់ធ្វើឱ្យប្រទេស កម្ពុជាទាំងមូលមានស្ថិរភាពពេញលេញ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនអាចកាត់ថ្លៃបាននោះ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់នេះ មាន គុណជាមួយជាតិខ្លាំងនោះទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើបងប្អូនអតីតយុទ្ធ ជនយ៉ាងខ្លាំងធ្វើឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នេះមានភាពកក់ក្តៅនិងមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
ជាមួយនោះឯកឧត្តម បានក្រើនរម្លឹកដល់បងប្អូននិវត្តន៍ជនទាំងអស់ដែលជាអតីត យុទ្ធជនត្រូវតែចេះតស៊ូក្នុងជីវិតរស់នៅ មិនត្រូវអស់សង្ឃឹមនោះទេ រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ទាំងការផ្តល់ផ្ទះសម្បែងដីសម្បទានសង្គមកិច្ច ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជា មួយកែសម្រួលប្រាក់បៀវត្សមូលដ្ឋាន ឱ្យតុល្យភាពគ្នាទៀតផង សំដៅធ្វើយ៉ាងណាឱ្យបង ប្អូនបានរស់នៅក្នុងជីវភាពមួយសមរម្យ ៕
0 Comments:
Post a Comment