-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​អញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ អញ្ជើញជាអធិបតីភាពនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល​ រាជធានីភ្នំពេញនឹងមានការចូលពីឯកឧត្តម ឧត្តមសេនីយ៍ឯក​ អុឹង​ សំអុល​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ ដោយមានការចូលរួមពីលោក​អនុប្រធាននាយកដ្ឋាន​ លោកស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ។


ក្នុងពិធីនេះដែរលោកស្នងការរងទទួលផែនសេនាធិការបានឡេីងអានរបាយការណ៍​ និងរាយការណ៍ជូនគណអធិបតី​ ហេីយក៏មានការចូលរួមមតិយោបល់ពីលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម​ និងលោកស្នងការរងទទួលផែនការងារធនធានមនុស្សផងដែរ​ ជាមួយនោះដែរក៏មានការផ្តល់ឲ្យមានការចូលរួមជាសំណួររបស់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូល​ផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍​ បានអញ្ជេីញចូលរួមមានមតិណែនាំល្អៗជាច្រេីនដល់អង្គពិធីទាំងមូលផងដែរ​ ឯកឧត្តម​ ប្រធាននាយកដ្ឋានក៏បានណែនាំដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ​ ជាពិសេសត្រូវតែរក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ​ ជាពិសេសគឺការរៀបចំទុកដាក់ឯកសារឲ្យបានល្អ​ ។

ជាកិច្ចបញ្ចប់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានធ្វេីការកោតសរសេីរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំធ្វេីការងារបម្រេីប្រជាពលរដ្ឋបានយ៉ាងល្អក្នុងរយ:ពេលកន្លងមក​ ក្នុងនាមជាសមត្ថកិច្ចត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ​ និងកាត់សក់ខ្លីជានិច្ច​ ជាពិសេសត្រូវធ្វេីយ៉ាងណាធ្វេីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត​ ដូចជាការផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ​ បង្ហាញអាកប្បកិរិយា​ និងសម្តីឲ្យបានសមរម្យ​ មន្ត្រីប្រចាំការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​ ជាពិសេសធានាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ​ ។ ឯកឧត្តមស្នងការបានបញ្ជាក់បន្ថែមថាក្នុងនាមជាកងកម្លាំងត្រូវតែគោរពច្បាប់ល្អ​ គោរពវិន័យកងកម្លាំង​ បេីក្នុងករណីសមត្ថកិច្ចណាម្នាក់អនុវត្តល្មេីសច្បាប់​ នឹងត្រូវទទួលវិន័យកងកម្លាំង​ បេីក្នុងករណីធ្ងន់ធ្ងរ​ អាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌ​ និងបន្តអនុវត្តតាមនីតិវិធីច្បាប់​ ៕















0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes