-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

របាយការណ៍៖ ថ្ងៃទី២នៃពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរជាង៤៥ម៉ឺននាក់ ធ្វើដំណើរកម្សាន្តទូទាំងប្រទេស, ២ថ្ងៃសរុបភ្ញៀវទេសចរជិត៧០ម៉ឺននាក់

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ របាយការណ៍របស់ដែលកត់ត្រាដោយក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃទី០២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានបងប្អូនប្រជាពលរដ្ឋ និងជនបរទេស បានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេសចំនួន ៤៥៤ ៨៥៤នាក់។

របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា សម្រាប់ភ្ញៀវទេសចរទាំង ៤៥៤ ៨៥៤នាក់ ក្នុងនោះមាន៖ ភ្ញៀវជាតិមានចំនួន ៤៥១ ៦២៩ នាក់ និង ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣ ២២៥នាក់។

ខេត្តដែលទទួលបានភ្ញៀវច្រើនរួមមាន៖
១៖ ខេត្តបាត់ដំបង ៧៤ ៤២០ នាក់
២៖ ខេត្តសៀមរាប ៥០ ៩២៤ នាក់
៣៖ ខេត្តកំពង់ឆ្នាំង ៣០ ១០៨ នាក់
៤៖ ខេត្តព្រះសីហនុ ២៩ ១៧៣ នាក់
៥៖ ខេត្តពោធិ៍សាត់ ២៦ ៣១២ នាក់
៦៖ ខេត្តកែប ២៤ ៥៤៦ នាក់
៧៖ ខេត្តកំពត ២៤ ១១៥ នាក់
៨៖ ខេត្តបន្ទាយមានជ័យ ២៣ ៦៣៥ នាក់
៩៖ ខេត្តកណ្តាល ២០ ៥៩៦ នាក់

ជាការកត់សម្គាល់របស់ក្រសួងទេសចរណ៍ សម្រាប់និន្នាការភ្ញៀវទេសចររយៈពេល២ថ្ងៃកន្លងមកនេះ៖

* បើទោះបីជាមានភ្លៀងធ្លាក់ នៅតាមរាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់រយៈពេល២ថ្ងៃនេះ ភ្ញៀវទេសចរមានចំនួនប្រមាណ ៦៧២ ៧៨៦ នាក់។

* ពួកគាត់ភាគច្រើន បានជួបជុំជាលក្ខណៈគ្រួសារ និងបន្ទាប់ពីត្រលប់ពីចូលរួមពិធីបុណ្យបិណ្ឌភ្ជុំ នៅតាមវត្តអារ៉ាមនានា បានរៀបចំការដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍ ដែលមិនស្ថិតនៅឆ្ងាយពីស្រុកកំណើត។

* សម្រាប់២ថ្ងៃដំបូងនេះ ការចំណាយរបស់ប្រជាពលរដ្ឋ គឺភាគច្រើនផ្តោតលើការទិញគ្រឿងឧបភោគបរិភោគ រៀបចំចង្ហាន់ និងគ្រឿងសក្ការៈសម្រាប់ពិធីបុណ្យ។ ក្នុងការដើរកំសាន្តទៀតសោត ភាគច្រើន ពួកគាត់បានយកម្ហូបអាហារដែលបានរៀបចំរួច សល់ពីការប្រគេនចង្ហាន់ទៅទទួលទាន នៅតាមគោលដៅទេសចរណ៍នានា។

* ដូចកាលពីថ្ងៃទី១ដែរ គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបន្តយកចិត្តទុកដាក់រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ រាប់ទាំងនៅក្នុងវត្តអារ៉ាមផងដែរ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes