-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប កំពុង​មមាញឹក​ក្នុង​ការធ្វើ​ផ្លូវ​ការពារ​ភ្លើង​ឆេះ​ព្រៃ​រាល​ចូលដល់​ចម្ការ​ពូជឈើ​គ្រញូង​

ចំនួនអ្នកទស្សនា: Views

 



AKP សៀមរាប ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០–
​លោក សេង លន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ កន្ទួត​-​ខ្នារ​ក្រៅ ខេត្តសៀមរាប បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃ​១៤​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០២០​ថា តំបន់​ចម្ការ​ព្រៃ​ពូជឈើ​គ្រញូង ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​១​ភាគ​នៅក្នុង​ស្រុក​ស្វាយ​លើ និង​១​ភាគ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បន្ទាយស្រី​នៃ​ខេត្តសៀមរាប មាន​លើ​ទំហំ​សរុប ១.៨៨៨​ហិកតា មុន​ឆ្នាំ​២០១៨ តំបន់​ព្រៃ​ចម្ការ​ពូជឈើ​គ្រញូង​នេះ ត្រូវ​ទទួលរង​គ្រោះ​ដោយ​ភ្លើង​ឆេះ​រាលដាល ពី​ខាងក្រៅ​ចូលក្នុង​តំបន់​ព្រៃ​ការពារ​ក្នុង​១​ឆ្នាំៗ មិនតិចជាង​ពី​៥០០​ទៅ​៦០០​ហិកតា​នោះឡើយ​។ អគ្គិភ័យ​ទាំងនោះ វា​បណ្តាល​ព្រៃ រិច​រិល កូនឈើ​តូចៗ​មិនអាច​ដុះ​រីកលូតលាស់​បានឡើយ​។ នៅ​អំឡុង​នៃ​រដូវប្រាំង​ឆ្នាំ​២០១៩-២០២០​កន្លងទៅ បានទទួល​រង​នូវ​បាតុភាព​ភ្លើង​ឆេះ​ព្រៃ អស់​ប្រមាណ ៧០​ហិកតា ដែល​នេះ​អាច​ចាត់ទុកថា ជា​ឆ្នាំ​ជោគជ័យ​ដំបូង​ហើយ​បន្ទាប់ពី​បាន​អនុវត្តន៍​ផែនការ​សកម្មភាព ធ្វើ​ផ្លូវ​ការពារ​ភ្លើង​មិនឱ្យ​ឆេះ​រាល​ចូលដល់​ចម្ការ​ពូជឈើ​គ្រញូង​នេះ​។

​លោក​បញ្ជាក់ថា ចុងឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​បន្ទាប់ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​ធ្វើ​ផ្លូវ​ដោយ​គ្រឿងចក្រ​ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ​រាល​ចូល​ចម្ការ​ពូជ ក្រោម​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​សហគមន៍ តាម​ការអំពាវនាវរ​បស់​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ សម្រាប់​ឆ្នាំនេះ​។ ការចូលរួម​ទាំងនេះ វា​បានបង្ហាញ​អំពី​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍ អំពី​សារៈប្រយោជន៍​នៃ​ព្រៃឈើ និង​អនាគត​នៃ​សម្បត្តិ​ធម្មជាតិ​។​

​លោក សេង លន ក៏បាន​បង្ហាញ​ឱ្យដឹង​ផងដែរ ប្រយោជន៍​នៃ​ការធ្វើ​ផ្លូវ​ការពារ​ភ្លើង​នេះ គឺ​ទី​១-​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​, ទី​២-​ជា​ផ្លូវ​សម្រាប់​ការ​យាមល្បាត​ព្រៃ​, ទី​៣-​ជា​ផ្លូវ​ដឹកជញ្ជូន​ទឹក អន្តរាគមន៍​បាញ់​ពន្លត់​ភ្លើងព្រៃ​, ទី​៤-​ជា​ផ្លូវ​សម្រាប់​ដំណើរ​ភ្ញៀវទេសចរ​កម្សាន្ត​ព្រៃ ផងដែរ​។​
​លោក ឈន់ ឈឿន ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្នារ​ក្រៅ ដែល​បាន​ដឹកនាំ​កម្លាំង​ប្រជាពលរដ្ឋ និង​គ្រឿងចក្រ​ចំនួន​៧​គ្រឿងក្នុង​សកម្មភាព​ធ្វើ​ផ្លូវ​ការពារ​ភ្លើង​នេះ បានបង្ហាញ​ដោយសារតែ​ក្រុម​របស់លោក​ឃើញថា ការចូល​រូ​ម​ការពារ​ព្រៃ​ទាំងនេះ គឺ​បានផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដូចជា ទទួលបាន​អនុផល​ព្រៃ​ពី​កន្លែង​នេះ ទទួល​ប្រយោជន៍​ពី​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​នៅ​ព្រៃ​នេះ​ជាដើម​។​

​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​-​ខ្នារ​ក្រៅ ក៏បាន​រម្លឹក​ឱ្យដឹង​ដែរ​ថា នៅមុន​ឆ្នាំ​២០១៨ ការបើកផ្លូវ​ការពារ​ភ្លើង គឺ​ត្រូវបាន​ប្រើប្រាស់​ត្រឹមតែ​ម៉ាស៊ីន​កាត់​ស្មៅ​តែប៉ុណ្ណោះ ដែល​ការប្រើ​មធ្យោបាយ​ទាំងនោះ វា​មិនមាន​ប្រសិទ្ធ​ភាពល្អ​នោះឡើយ បើទោះជា​មាន​អន្តរាគមន៍​ដោយ​កម្លាំង​ពន្លត់​អគ្គិភ័យ របស់​រដ្ឋបាល​ស្រុក​ទាំងពីរ ( ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយ​លើ ) យ៉ាងណាក៏ដោយ​នោះ​។​

​ឆ្លងតាម​បទពិសោធន៍​កន្លងមក​នេះ ជាមួយនឹង​ការបើកផ្លូវ​ភ្លើង​ជិត​២០​ខ្សែ ទទឹង​ពី​៥​ទៅ​៦​ម៉ែត្រ ស្មើនឹង​ជាង​២០​គីឡូម៉ែត្រ រដូវប្រាំង​ឆ្នាំ​២០២១​នេះ សង្ឃឹមថា ពុំមាន​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់​ចម្ការ​ពូជឈើ​គ្រញូង​នោះឡើយ ។ បើទោះជា​មាន​ក៏​ស្ថិតក្នុង​ស្ថានភាព​នៃ​ការគ្រប់គ្រង​បាន ដោយ​ផ្អែកលើ​កត្តា​នៃ​ការចូលរួម​របស់​ប្រជា​សហ​គន៍ និង​ការត្រៀម​លក្ខណៈ​រួចជាស្រេច ទាំង​ផ្លូវ​ភ្លើង មធ្យោបាយ​អន្តរាគមន៍ និង​ស្រះ​ទឹក​ដែល​ត្រូវបាន​ជីក​បន្ថែម​៕ អត្ថបទ និង​រូបថត​ឃុ​ត សៅ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes