-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

តំណាងនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ឹង ប៊ុនហៀង ជួបសំណេះសំណាល និងសួរសុខទុក្ខនាយ-ពលទាហាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺន៦០០នាក់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ ខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 




ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានរំលឹកអំពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន បានតស៊ូរំដោះប្រទេស ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត តាំងពីឆ្នាំ១៩៧៩ ជាមួយឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូប ដែលបានពាលីជីវិត រហូតដល់មាននយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ដែលធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព ពេញលេញបរិបូរណ៍ រហូតដល់ពេលបច្ចុប្បន្ន ធ្វើឲ្យជីវភាពប្រជាជន មានការកើនឡើងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន, នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ឹង ប៊ុនហៀង និងនាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិទ្ធ ជូនដល់សិក្ខាកាម ដែលចូលរូមក្នុងវគ្គហ្វឹកហ្វឺននេះ ទាំងអស់គ្នាផងដែរ។

លើសពីនោះទៀត ឧត្តមសេនីយ៍ឯក ដួង ហេង បានលើកឡើងពីស្នាដៃរបស់នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ឹង ប៊ុនហៀង អំពីការខិតខំប្រឹងប្រែង កសាងបន្ទាយទូលក្រសាំង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់មានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ដែលក្នុងនោះ មានអគារ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងមានកងអក្សរក្សជាច្រើននាក់ ដើម្បីចូលរួមការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងរក្សាសន្ដិសុខសណ្ឋាប់ធ្នាប់នៅក្នុងសង្គម។

បន្ថែមពីនោះទៀត ឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ឲ្យគោរពនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបន្ដគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីបន្ដទៀត ហើយត្រូវការពារសម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន និងក្រុមគ្រួសារទាំងមូលដោយមានការទទួលខុសត្រូវខ្ពស់។

ឧត្តមសេនីយ៍ឯក ដួង ហេង បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់ សូមកុំឲ្យប្រព្រឹត្ដិអំពើខុសច្បាប់ និងមិនត្រូវការពារទៅលើជនណាដែល ខុសច្បាប់នោះឡើយ ហើយត្រូវចូលរួមការពារជាតិ កម្ចាត់ជនទុច្ចរិក ក្រុមបដិវត្ដពណ៌ ដែលចង់បំផ្លាញប្រទេសសុខសន្ដិភាព ហើយដាច់ខាតធ្វើយ៉ាងណា ត្រូវចូលរួមការពារសុខសន្ដិភាព ជូនប្រជាជន។

លោកឧត្តមសេនីយ៍ឯក ដួង ហេង ក៏បានលើកឡើងថា ការអនុវត្ដច្បាប់ទៅលើអតីតអ្នកនយោបាយក្រុមប្រឆាំង ដោយសារតែពួកគាត់និយាយ ធ្វើឲ្យប៉ះពាល់សន្ដិសុខសង្គម ដូច្នេះបានបង្ហាញថាពួកគេមិនយល់ដឹងពីន័យ នយោបាយ និងផ្លូវច្បាប់រហូតមានការចាត់វិធានការជាបន្តបន្ទាប់យ៉ាងដូច្នេះ។

សូមជម្រាបផងដែរថា ក្នុងពិធីសំណេះសំណាល ជាមួយនាយ-ពលទាហាន និងសិក្ខាកាមវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេសជំនាន់ទី២៥ ខាងលើនេះ លោកឧត្តមសេនីយ៍ឯក ដួង ហេង បានចំណាយថវិកា ឧបត្ថម្ភជូនដល់សិក្ខាកាម និងការចំណាយផ្សេងៗ ចំនួន៤៦លាន៥សែនរៀល ដែលជាថវិការបស់នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ឹង ប៊ុនហៀង៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes